ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រារអិលជើងធ្លាក់ចូលស្រះទឹកលង់ស្លាប់ផ្អើលអ្នកស្រុកទាំងថ្ងៃត្រង់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរនាំគ្នាចោមរោមមើលខណៈប្រទះឃើញបុរសម្នាក់លង់ទឹកស្រះស្លាប់ដោយគេសង្ស័យថាជនរងរងគ្រោះស្រវឹងស្រារអិលជើងចូលក្នុងស្រះលង់ទឹកស្លាប់គ្មានអ្នកដឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសខាងលើមានឈ្មោះធូ បេន អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុគាត់ឃើញបុរសឈ្មោះធូ បេន
នេះចុះមុជទឹកស្រះសង្ស័យថាគាត់ស្រវឹងស្រា ប៉ុន្តែម្នាក់ៗមិនបានចាប់អារម្មណ៍នោះទេ។លុះក្រោយមកនៅវេលាម៉ោង១២និង១០នាទីទើបមានការភ្ញាក់ផ្អើលពេលប្រទះឃើញសពអណ្ដែតទឹកនិងបានរាយការណ៍ទៅសមត្ថកិច្ចតែម្ដង។

តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញក្រុងនិង គ្រូពេទ្យគឺបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយ
សាររអិលជើងធ្លាក់ចូលទឹកស្រះប្រាកដមែន មិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

ក្រោយពិនិត្យសពរួចសមត្ថកិច្ចនគរបាលជំនាញបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន


ចែករំលែក៖