ភ្នំពេញ៖ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ថ្ងៃ១៤-១៥រោច ខែភទ្របទ និងថ្ងៃ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦-១៧-១៨ ខែកញ្ញា ឆ្នាំ២០២០ ក្រសួង ទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ដូចខាងក្រោម៖
១. ត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ជាពិសេសការកត់ត្រាភ្ញៀវទេសចរដែលចូលទៅកម្សាន្តតាមគោលដៅទេសចរណ៍នានា ការរៀបចំឲ្យមានការត្រួតពិនិត្យកំដៅ ទឹកអាល់កុលសម្លាប់មេរោគ និងតម្រូវឲ្យភ្ញៀវទេសចរ ប្រើប្រាស់ម៉ាស់ ឬក្រមា ឲ្យបានជាប្រចាំ។
២. ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ធ្វើការធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ និងទីចំណតជូនភ្ញៀវទេសចរឲ្យបានល្អប្រសើរ។
៣- ត្រូវសហការជាមួយមខ្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីអប់រំណែនាំម្ចាស់ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងភ្ញៀវទេសចរឲ្យចូលរួមថែរក្សាបរិស្ថាន – អនាម័យ ដោយ លុបបំបាត់ការបោះសំរាម និងកាកសំណល់ផ្តេសផ្តាស ជាពិសេសបញ្ឈប់ការបោះចោលក្រដាស ក្រោម តុ និងត្រូវចាត់វិធានការតាមគ្រប់រូបភាពដើម្បីធានាអនាម័យក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក
បង្គន់អនាម័យ ហើយបុគ្គលិកបំរើការត្រូវមានឯកសណ្ឋានឲ្យបានត្រឹមត្រូវ ។
៤ ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាងដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃ ខ្ពស់ហួសហេតុ។ ករណ៏មិនអនុវត្តតាមតារាងដែលបានបិទផ្សាយម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
៥. ត្រូវធ្វើការណែនាំម្ចាស់ទូកដ និងកាណូតទេសចរណ៍ ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឲ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារះសង្គ្រោះចាំបាច់នានា។
៦ ត្រូវសហការជាមួយសាលារាជធានី ខេត្ត និងប្រព័ន្ធផ្សព្វផ្សាយ ដូចជាសារព័ត៌មាន វិទ្យុ និងទូរទស្សន៍ ផ្សព្វផ្សាយស្យុតអំពីវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ព្រមជាមួយ ស្បតទេសចរណ៍ និងការចូលរួមប្រលងប្រណាំង សណ្ឋារកិច្ចល្អ”។ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិ- ត្រូវសហការចុះតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីធ្វើការបញ្ជ្រាបការយល់ដឹងជាសាធារណៈ ដល់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ អំពីហានិភ័យ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវី៥-១៩ ព្រមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ឲ្យបានល្អប្រសើរ ។ គ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវធ្វើរបាយការណ៍បូកសរុប ស្ថិតិភ្ញៀវទេសចរនៅតាមគោលដៅ ទេសចរណ៍នានាជាប្រចាំថ្ងៃ រួចផ្ញើមកក្រសួងទេសចរណ៍ (នាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ឬតេឡេក្រាម)។ ០១៥ ៩០៩ ៨១៨ទទួលបានសារាចរណែនាំនេះ គ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធ និងផ្នែកឯកជន អនុវត្តតាមខ្លឹមសារទាំងលើឲ្យបានលទ្ធផលល្អប្រសើរក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ សិលា