ព័ត៌មានទាន់ហេតុការណ៍៖

មានវិបត្តិក្នុងគ្រួសារនិងតូចចិត្តមានជំងឺ ផឹកថ្នាំពុលសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់ដោយសារតូចចិត្តក្នុងក្រុមគ្រូសារណាមួយខ្លួនមានជំងឺទៀតក៏សម្រេចចិត្តផឹកថ្នាំបាញ់ ស្មៅប្រភេទថ្នាំទឹកខៀវ សម្លាប់ខ្លួនស្លាប់ចោលប្រពន្ធកូន។

ប្រភពពីសមត្តកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា កាលពី វេលាម៉ោង០២និង៣០នាទីយប់ថ្ងៃពុធ   ១៥កើត ខែ ភទ្របទ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២០ មានករណីមនុស្សស្លាប់ម្នាក់ដោយផឹកថ្នាំពុល។  

ជនរងគ្រោះឈ្មោះ តី ហៀប ភេទប្រុស អាយុ ៣៩ ឆ្នាំរស់នៅភូមិ អូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្តកិច្ចនគរបាលជំនាញស្រុកបន្តថា ក្រោយពីបានទទួលព័ត៌មានពីនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងត្រង់ថា មានបុរសម្នាក់ផឹកថ្នាំពុលទឹកពណ៌ខៀវអស់៣គម្របការធុង៥លីត្រ បណ្ដាលឲ្យស្លាប់ខ្លួននៅក្នុងចម្ការភ្លាមៗនោះសមត្តកិច្ចជំនាញនគរបាលស្រុកបានចុះទៅពិនិត្យរួចសន្និដ្ឋានថាបុរសរូបនេះពិតជាផឹកថ្នាំពុលសម្លាប់ខ្លួនឯងដោយសារមានវិបត្តិក្នុងគ្រួសារនិងតូចចិត្តមានជំងឺប្រចាំកាយព្យាបាលមិនជាប្រាកដមែន។

ចំណែកសាកសពក្រោយសមត្ថកិច្ចជំនាញពិនិត្យរួចក៏បានប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស សារ៉េត


ចែករំលែក៖