ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូដួលបោកក្បាលធ្លាក់ចូលស្នាមភ្លោះស្លាប់ម្នាក់នៅស្រុកតាលោសែនជ័យ

ចែករំលែក៖

    ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលបោកក្បាលផ្ទប់ទៅនឹងថ្នល់រួចធ្លាក់ចូលស្នាមភ្លោះ ។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលនេះ បានកើតឡើងនៅយប់ថ្ងៃពុុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតនៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

 តាមប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1N-3596 ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុមិនដឹងជាយ៉ាងម៉េចទេស្រាប់តែដួលខ្លួនឯងធ្លាក់ចូលស្នាមភ្លោះបណ្ដាលឲ្យស្លាប់បែបនេះតែម្ដង ។

 ប្រភពព័ត៌មានដដែលបន្តទៀតថា បុរសរងគ្រោះ(ស្លាប់)ឈ្មោះ ចំរើន រ៉េន អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោកសែនជ័យ ខេត្តពោធិ៍សាត់។ 

ករណីនេះគេឃើញអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះស្រាវជ្រាវ និងពិនិត្យជុំវិញហេតុការណ៍ ដើម្បីធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖