ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន នៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលរំលេច បានបង្រ្កាបមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនហើយបាន ឃាត់ខ្លួនជនសង្ស័យ៥នាក់ដកហូតវត្ថុតាងមួយចំនួន រួមទាំងសម្ភារផងដែរ ។

ករណីបង្រ្កាបឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់សារធាតុញៀននេះ ធ្វើឡើងនៅវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោសក័ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ គឿន សុហំ ភេទប្រុស អាយុ ២១ឆ្នាំ ស្ថិតនៅភូមិកំពង់ក្ដិ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះបង្រ្កាបករណីនេះ បានឲ្យដឹងថា ជាលទ្ធផល កម្លាំងអនុវត្តបានរួមមាន ឃាត់ចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ ដកហូតនូវវត្ថុតាង និងសម្ភារមួយចំនួន ។

ជនសង្ស័យទី-១ គឿន សុហំ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ម្ចាស់ផ្ទះស្ថិតនៅភូមិ.ឃុំកើតហេតុ ។

ទី-២ ឈ្មោះ សៀម សុខុម ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់ភូមិសំរោង ឃុំរំលេច ស្រុកបាកាន ។

ទី-៣ ឈ្មោះ ចាន់ ជំនោ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំរំលេច ស្រុកបាកាន ។

ទី-៤ ឈ្មោះ ឆន ចាន់នឿន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំរំលេច ស្រុកបាកាន ។

ទី-៥ ឈ្មោះ ស៊ន មករា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដំណាក់ត្រាចឃុំរំលេចស្រុកបាកានខេត្តពោធិ៍សាត់ ។

ប្រភពដដែលបន្តទៀតថា ក្នុងនោះដែរសមត្ថកិច្ចដកហូតនូវឧបករណ៍ និងសម្ភារដែលជាវត្ថុតាងរួមមាន ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់គ្រឿងញៀន ដាវ និងម៉ូតូចំនួន៣គ្រឿង។ ចំពោះជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនីតិវិធី ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖