ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃពុធទី០២ ខែកញ្ញា ឆ្នាំ២០២០ លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី UF Membrane របស់អង្គភាពរដ្ឋាករទឹកខេត្តស្ទឹងត្រែង ក្រោមគម្រោងសហប្រតិបត្តិការជាដៃគូជាមួយក្រុមហ៊ុន Shanghai Micro Purification Technology Co,. Ltd ។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានក្រុមហ៊ុនវិនិយោគនៃប្រទេសចិន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានី ខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ១៦០រូប៕

ដោយ៖ សិលា


ចែករំលែក៖