ភ្នំពេញ៖ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុកលួយ បានប្រាប់លោក គាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ែតប៉ោយ បំភ្លឺប្រវត្តិទំនាស់ដី ១១៣ហិកតា នៅភូមិសូរិយា សង្កាត់និមិត្ត។ នេះបើយោងតាមលិខិតដែលអង្គភាព«នគរដ្រេហ្គន» ទទួលនៅថ្ងៃទី៣ ខែកញ ឆ្នាំ២០២០។
អង្គភាពប្រឆាំងអំពើពុករលួយ សុំការបំភ្លឺពាក់ព័ន្ធនឹងប្រវត្តិដីទំនាសំទំហំ ១១៣ ហិកតា របស់ប្រជាពលរដ្ឋចំនួន ៥១គ្រួសារ នៅចំណុច ស្វាវវាល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងពាក្យប្តឹងដែលរង្គភាពប្រឆាំងអំពើពុករលួយ ទទួលបាននៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២០ និងស្មារតីអង្គ រជុំពិនិត្យពាក្យប្តឹងនៅថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២០។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យុិនទៀង បានបញ្ជាក់ថា៖ តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប លោកអភិបាលក្រុង ថា អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានទទួល និងពិនិត្យ ពាក្យប្តឹងរបស់ប្រជាពលរដ្ឋចំនួន ៥១ គ្រួសារ រស់នៅចំណុចអូរស្វារអិល ភូមិសូរិយា សង្កាត់មិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលបានឲ្យរៀបរាប់ថាពួកគាត់មានទំនាស់ដីធ្លីជាមួយនឹងឈ្មោះ ទុយ វាន់នី តំណាងឲ្យប្រពលរដ្ឋ ១៤ គ្រួសារ ។ ដីទំនាស់នោះដំបូងឡើយឈ្មោះ ទុយ វាន់នី បានបញ្ជាក់ច្បាស់ថាដីរបស់ ពួកខ្លួន ១៤ គ្រួសារគឺស្ថិតនៅភូមិអូឫស្សី ឃុំប៉ោយប៉ែត ប៉ុន្តែក្នុងឆ្នាំ ២០១៥ មានការបញ្ជាក់ ពីលោកមេភូមិសូរិយា និង ចៅសង្កាត់និមិត្ដ អះអាងថាដីរបស់ឈ្មោះ ទុយ វ៉ាន់នី តំណាង ១៤ គ្រួសារស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យទៅវិញ។ បើយោងតាមអនុក្រឹត្យលេខ ១០២ អនក្រ.បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១១ ស្តីពី ការបង្កើតផ្សារកណ្តាលនៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបង្ហាញថាភូមិអូរឫស្សី គឺស្ថិតនៅសង្កាត់ផ្សារកណ្តាល ដូចនេះបានន័យថាទីតាំងភូមិសាស្រ្ត នៃភូមិអូរឫស្សីមិនដែលប្តូរ ឬមិនដែលកាត់ចូលដែនរដ្ឋបាលភូមិសាស្ត្រ ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតឡើយ។ តើភូមិអូរឫស្សីពិតជាភូមិសូរិយាបច្ចុប្បន្នមែនដែរឬទេ?
អាស្រ័យហេតុនេះ សូម លោកអភិបាលក្រុង បំភ្លឺករណីនេះ និងផ្តល់ឯកសារពាក់ព័ន្ធមក អ.ប.ព. ឲ្យបាន ទាន់ពេល ដើម្បី អ.ប.ព. មានមូលដ្ឋានបន្តនីតិវិធី៕
ដោយ៖ សិលា