ព័ត៌មានទាន់ហេតុការណ៍៖

លោក ស ថេត ៖ មន្ត្រីនគរបាលមិនត្រឹមតែបម្រើប្រជាពលរដ្ឋប៉ុណ្ណោះទេ ត្រូវចុះអនុវត្តការងារប្រកបដោយសំដី និងអាកប្បកកិរិយាសមរម្យ ស្លៀកពាក់ឲ្យសមរម្យជាកងកម្លាំង

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីនគរបាលមិនត្រឹមតែបម្រើប្រជាពលរដ្ឋប៉ុណ្ណោះទេ ត្រូវចុះអនុវត្តការងារប្រកបដោយសំដី និងអាកប្បកកិរិយាសមរម្យ ស្លៀកពាក់ឲ្យសមរម្យជាកងកម្លាំង សមត្ថកិច្ចទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ចដេីម្បីបង្ការ និងទប់ស្កាត់រាល់ករណីល្មេីសនានា ដូចជាករណីលួច ឆក់ គាស់ទ្វារ ឬកញ្ចក់រថយន្តយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលបាននាំយកម្ហូបអាហារទៅប្រគេនព្រះសង្ឃ និងទៅដេីរលេងតាមទីកន្លែងកំសាន្តនានាក្នុងរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ​ ការពារ​ សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណ:​ និងសុវត្ថិភាពសង្គម​ ក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ​ ប្រពៃណីជាតិ​ ឆ្នាំ២០២០​​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី០៣​ ខែកញ្ញា​ ឆ្នាំ២០២០​ ។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលពីលោក​ លោកស្រីស្នងការរង​លោកនាយការិយាល័យ​ លោកអធិការ​ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត​ ។ ជាមួយនេះដែរលោក​ លោកស្រីស្នងការរង​ និងលោកអធិការនគរបាលខណ្ឌទាំង១៤​ ក៏បានចូលរួមមតិយោបល់ជាច្រេីនទាក់ទងទៅនឹងការរៀបចំផែនការ​ និងរៀបចំកម្លាំងចម្រុះដេីម្បីចុះរៀបចំសណ្តាប់ធ្នាប់​ ជួយសម្រួលចរាចរណ៍​ ជាពិសេសគឺការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលអញ្ជេីញចូលរួមពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់សមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ដោយភាពទទួលខុសត្រូវ ក្នុងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ជាពិសេសត្រូវធានាការពារឲ្យបានសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ម្យ៉ាងវិញទៀត លោក ស្នងការបានសង្កត់ធ្ងន់ដល់មន្ត្រីទាំងអស់ត្រូវចុះអនុវត្តការងារប្រកបដោយសំដី និងអាកប្បកកិរិយាសមរម្យ ស្លៀកពាក់ឲ្យសមរម្យជាកងកម្លាំង ជាពិសេសត្រូវកាត់សក់ខ្លីជានិច្ច ។
លោកស្នងការបានបញ្ជាក់ដល់សមត្ថកិច្ចទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ចដេីម្បីបង្ការ និងទប់ស្កាត់រាល់ករណីល្មេីសនានា ដូចជាករណីលួច ឆក់ គាស់ទ្វារ ឬកញ្ចក់រថយន្តយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលបាននាំយកម្ហូបអាហារទៅប្រគេនព្រះសង្ឃ និងទៅដេីរលេងតាមទីកន្លែងកំសាន្តនានាក្នុងរាជធានីភ្នំពេញ ។ មួយវិញទៀតតាមគ្រប់គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ម៉/២៤ម៉ ដេីម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ ៕ដោយ៖សុខ ខេមរា


ចែករំលែក៖