ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាស របស់ក្រសួងព័ត៌មាន ដែលអង្គភាព«នគរដ្រហ្គន» ទទួលបាននៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ គឺលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញប្រកាសមួយ តែងតាំងមេធាវីចំនួន៩រូប ជាមេធាវីប្រចាំក្រសួងព័ត៌មាន។
សូមបញ្ជាក់ថា៖ មេធាវីប្រចាំក្រសួងព័ត៌មានទាំង៩រូបនេះ ជាជំនួយការក្នុងកិច្ចការងារច្បាប់ សម្របសម្រួលពាក្យបណ្តឹងពាក់ព័ន្ធនឹងផលប្រយោជន៍ និងស្ថិតនៅក្រោម គណៈកម្មាធិការនីតិកម្ម និងរដ្ឋមន្រ្តីក្រសួងព័ត៌មាន។
រដ្ឋមន្ត្រីសម្រេចតែងតាំងជាមេធាវី ប្រចាំក្រសួងចំនួន៩នាក់ មានដូចខាងក្រោម៖
១-លោកមេធាវី អ៊ុំ ប៊ុនធឿន អត្តលេខ៖ ៥៥៦
២-មេធាវី ផាន់ សម្ផស្ស អត្តលេខ៖ ៥៩០
៣-មេធាវី ហាវ សុីណាត អត្តលេខ៖ ៧៣២
៤-មេធាវី អ៊ុំ រក្សា អត្តលេខ៖ ៩១៨
៥-មេធាវី ភាន់ សុភា អត្តលេខ៖ ៩៥១
៦-មេធាវី យូ ឧស្សាហ៍ អត្តលេខ៖ ១២៤២
៧-មេធាវី អ៊ុំ ចក្រដេត អត្តលេខ៖ ៧២៤
៨-មេធាវី សេង ប្រណិត អត្តលេខ៖ ១៦៧៤
៩-មេធាវី ឈួន យូផា អត្តលេខ៖ ១៩៣៥ ៕
ដោយ៖ សុខ ខេមរា