ព័ត៌មានទាន់ហេតុការណ៍៖

ខៀវ សានសាណា នៅមិនទាន់បានបំពេញបំណងស្វាមី

ចែករំលែក៖

    ភ្នំពេញ៖ ដំណក់ឈាមកូនរួមគ្នាដំបូងរវាង ខៀវ សានសាណា និងស្វាមីជាជនបរទេស គឺជាក្តីបំណងធំតែមួយគត់ដែលពួកគេប្រាថ្នាចង់បាន។ ទោះជាយ៉ាងណា បំណងប្រាថ្នានេះនៅមិនទាន់សម្រេចបាននៅឡើយខណៈដែលតារាស្រីរូបនេះលើកឡើងថា នឹងព្យាយាមរកពេលវេលាជួបជុំកាន់តែច្រើនដើម្បីបង្កើនឱកាសមានដំណក់ឈាមរួមគ្នានេះ។

វ័យ៣៥ឆ្នាំហើយខៀវ សានសាណា នៅតែស្រស់សោភាដដែល ខណៈការងារសិល្បៈរបស់នាងនៅតែទៅមុខដោយរលូន។ ក្នុងជំនួបផ្ទាល់ថ្មីៗនេះអ្នកនាងលើកឡើងថា ចាប់តាំងពីការរាតត្បាតជំងឺកូវីដ-១៩មកការងាររបស់នាងត្រូវបានកាត់បន្ថយមួយចំនួនដែលមិនត្រឹមតែនាងទេដែលជួបបញ្ហានេះ ប៉ុន្តែនាងនៅតែមមាញឹកនឹងការងារថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មមួយចំនួនជាហូរហែដែលធ្វើឲ្យនាងមិនសូវបានជួបជុំក្រុមគ្រួសារច្រើនដែលសូម្បីតែស្វាមីនាងក៏មមាញឹកច្រើនជាមួយមុខជំនួញ។ នាងថាសុភមង្គលសម្រាប់ក្រុមគ្រួសារនាងនៅតែមានដដែលហើយសម្រាប់ការបង្កើតដំណក់ឈាមកូនដំបូងរួមគ្នាជាមួយស្វាមីគឺជាអ្វីដែលនាងនិងស្វាមីចង់បានបំផុត ប៉ុន្តែនៅមិនទាន់សម្រេចបាន។ អ្នកនាងលើកឡើងដែរថា នឹងព្យាយាមលៃលករកពេលវេលាណាមួយសមរម្យដើម្បីបង្កើនឱកាសនៃការពរពោះ។ អ្នកនាងថាបច្ចុប្បន្ននាងក៏នៅជាមួយកូនស្រីដែលជាតំណក់ឈាមរួមជាមួយស្វាមីមុនម្នាក់ដែលមានវ័យជិត១០ឆ្នាំហើយ។ នាងថាចំណងស្នេហ៍របស់នាងទី២មិនមានជាបញ្ហាចោទទេគឺផ្អែមល្ហែមដដែលប៉ុន្តែនាងរំពឹងថានឹងកាន់តែផ្អែមល្ហែមក្រោយសម្រេចក្តីសុបិន្តរួមគ្នាមួយនេះ

គួរបញ្ជាក់ដែរថាពិធីការិនី ខៀវ សានសាណា បានចូលរោងការជាលើកទី២ជាមួយស្វាមី លោក Seraj Sutton ដែលគេស្គាល់ថាជា​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Herbalifeប្រចាំ​នៅ​កម្ពុជា កាលពីអំឡុងដើមខែតុលា ឆ្នាំ២០១៦មកម៉្លេះ ។ នាងធ្លាប់មានស្វាមីជាជនជាតិកាណាដាម្នាក់ដែលមានកូន២នាក់ប្រុសម្នាក់ស្រីម្នាក់ ខណៈដែលក្រោយការចែកផ្លូវគ្នាដើរកូនប្រុសរបស់នាងត្រូវបានរស់នៅជាមួយនឹងស្វាមីដោយ ៖វឌ្ឍនា


ចែករំលែក៖