ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នាក់ស្លាប់ និងរាប់ពាន់នាក់ទៀត ត្រូវជម្លៀសចេញពីផ្ទះរបស់ខ្លួន ខណៈព្យុះទីហ្វុងម៉ៃសាក់ វាយប្រហារ នៅប្រទេសកូរ៉េខាងត្បូង

ចែករំលែក៖

អន្តរជាតិ៖ ដោយសារព្យុះកំណាចទីហ្វុងម៉ៃសាក់ (Maysak) បានវាយប្រហារប្រទេសកូរ៉េខាងត្បូង បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់មានម្នាក់បានស្លាប់ និងមនុស្សជាង ,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជម្រកបណ្តោះអាសន្ន ចេញផងដែរ ព្យុះទីហ្វុងម៉ៃសាក់ ដែលយកឈ្មោះតាមពាក្យកម្ពុជា បានធ្វើឱ្យមានការបាក់ដីនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញាឆ្នាំ២០២០នេះ នៅទីក្រុងប៊ូសាន នៅឆ្នេរសមុទ្រភាគខាងត្បូង ដោយបណ្តាលឱ្យរលំបង្គោលភ្លើងនិងដើមឈើ និងលិចផ្លូវ។

សូមជម្រាបថា ព្យុះម៉ៃសាក់កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតនៃឧបទ្វីបកូរ៉េចូលទៅក្នុងសមុទ្រជប៉ុន ដែលគេស្គាល់ថាសមុទ្រខាងកើតនៅក្នុងប្រទេសកូរ៉េ ជាមួយនឹងល្បឿនរហូតដល់ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ មនុស្សជាង ,២០០នាក់ បានជម្លៀសទៅកាន់ទីជំរកបណ្តោះអាសន្ន ហើយផ្ទះប្រមាណ ១២០,០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់ពេញមួយយ ប់នៅទូទាំងតំបន់ភាគខាងត្បូងនៃប្រទេស និងនៅកោះជេជូ។ ប៉ុន្តែក្នុងហេតុការនោះ បណ្ដាលឲ្យស្ត្រីម្នាក់ បានស្លាប់នៅពេលដែលខ្យល់បក់ខ្លាំងមួយបានបំបែកបង្អួចអាផាតមិនរបស់គាត់៕ដោយ៖ស តារា


ចែករំលែក៖