ព័ត៌មានទាន់ហេតុការណ៍៖

ក្រុងប៉េកាំង៖ បើកជើងហោះហើរ​មកពី​កម្ពុជា ថៃ និង​ប្រទេស​ប៉ែក​ខាងលិច​ចំនួន៥​ទៀត ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ទៅ​ប៉េកាំង

ចែករំលែក៖

អន្តរជាតិ៖ ទីក្រុងប៉េកាំង បន្ទាប់ពីចាប់ផ្ដើមដំណើរការជាប្រក្រតីឡើងវិញព្រោះហានិភ័យនៃជំងឺ COVID-19 ធ្លាក់មកនៅទាបនោះ រដ្ឋបាលក្រុងប៉េកាំង បានចាប់ផ្ដើមទទួលយកជើងហោះហើរពីប្រទេសចំនួនឡើងវិញចាប់ពីថ្ងៃទី ខែកញ្ញាឆ្នាំ២០២០នេះតទៅដោយជើងហោះហើរទាំងនោះ គឺមានមកពីកម្ពុជា ថៃ និងប្រទេសប៉ែកខាងលិចទៀត ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅប៉េកាំង

ជាក់ស្តែងនៅថ្ងៃទី ខែកញ្ញានេះ ជើងហោះហើរទីមួយដែលចុះចតនៅព្រលានយន្តហោះរដ្ឋធានីចិន គឺជើងហោះហើរពីប្រទេសកម្ពុជាទៅកាន់ប៉េកាំងគិតតាំងពីខែមីនាមក ខណៈដែលជាងខែមកនេះ ក្រុងប៉េកាំងហាមឃាត់ការធ្វើដំណើរតាមផ្លូវអាកាសពីបរទេសដើម្បីទប់ស្កាត់ការនាំចូលជំងឺ COVID-19 ក្រៅពីកម្ពុជា ជើងហោះហើរពីថៃ ក្រិ ដាណឺម៉ាកអូទ្រីស និងកាណាដា ក៏ទទួលបានការអនុញ្ញាតផងដែរ

បើតាមការផ្សាយរបស់ទូរទស្សន៍ចិន CGTN នៅថ្ងៃទី ខែកញ្ញាបានដកស្រង់ពីរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន បានអះអាងថា ប្រទេសទាំងនេះទទួលបានភ្លើងខៀវពីរដ្ឋាភិបាលចិនក្នុងចាប់ផ្ដើមការធ្វើដំណើរជើងអាកាសទៅកាន់ប៉េកាំង ក្រោយត្រូវបានវាយតម្លៃថាមានហានិភ័យ COVID-19 ទាប ប៉ុន្តែទោះជាយ៉ាងណា លក្ខខណ្ឌក្នុងការពិនិត្យសុខភាពតឹងរ៉ឹង នឹងត្រូវអនុវត្តដដែល

គួរបញ្ជាក់ថា អ្នកដំណើរទាំងអស់ដែលធ្វើដំណើរទៅកាន់ប៉េកាំងតាមជើងយន្តហោះក្រៅស្រុកទាំងអស់ ត្រូវបានមានលិខិតបញ្ជាក់អវិជ្ជមានជំងឺCOVID-19 បីថ្ងៃមុនឡើងយន្តហោះ ខណៈលើកមុនគឺថ្ងៃ ទៅដល់ចិនអ្នកដំណើរទាំងអស់ ត្រូវធ្វើត្តាឡីស័ក១៤ថ្ងៃ នៅទីតាំងក្រៅប៉េកាំង ពួកគេក៏ត្រូវធ្វើតេស្តម្ដងទៀតមុនចាកចេញពីទីតាំងនោះ ហើយត្រូវរាយការណ៍ពីកម្ដៅរបស់ខ្លួនចំនួនថ្ងៃបន្ទាប់

ដោយឡែកលោក Xu Hejian អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី ខែកញ្ញានេះថា៖ ទីក្រុងនឹងមិនទទួលអ្នកដំណើរលើសពីមួយពាន់នាក់ឡើយ ហើយមានតែប្រជាជនចិន ប្រជាជនប្រទេសខាងលើប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យឡើងយន្តហោះ

ដោយ៖ស តារា


ចែករំលែក៖