ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ដោយយកចិត្តការទុកដាក់ពីលោកអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ក្ន្ងងការបង្ការ និងទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ-១៩ នៅថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះលោកបាននាំយកអាល់កុល និងម៉ាស់ទៅប្រគេនព្រះសង្ឃតាមបណ្ដាវត្តអារាមក្នុងមូលដ្ឋានខណ្ឌចំការមន។
រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានប្រគេនទឹកអាល់កុល និងម៉ាស់ ដល់វត្តចំនួន៤ក្នុងមូលដ្ឋានខណ្ឌចំការមន រួមមាន៖ វត្តទួលទំពូង, វត្តថាន់, វត្តស្វាយពពែ, វត្តប្រយូវង្ស ហើយក្នុង១វត្តទទួលបានទឹកអាល់កុលចំនួន២កាន និងម៉ាស់ចំនួន ២០០ម៉ាស់ ដើម្បីប្រើប្រាស់ក្នុងពិធីកាន់បិណ្ឌ១ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ-១៩ ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលសង្កាត់ពាក់ព័ន្ធ៕ដោយ៖ ជីណា