ភ្នំពេញ ៖ ក្នុងខណៈកំពុងតែផឹកស៊ីជុំគ្នាសប្បាយអឺងកង ស្រាប់តែប្តីទាញកាំបិតទៅចាក់សម្លាប់ប្រពន្ធ បន្ទាប់មកអារ.ក សម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនទាន់ស្លាប់ដោយនៅមានដង្ហើមក៏ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ករណីឃាតកម្មខាងលេីនេះបានបង្កការភ្ញាក់ផ្អេីលជាខ្លាំងនៅវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងបុរីលឹមឈាងហាក់ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានបង្ហេីបឲ្យដឹងថា បន្ទាប់ពីបុរសជាប្តីចាក់សម្លាប់ប្រពន្ធរួចហើយ ជនដៃដល់ក៏បានអារ.កសម្លាប់ខ្លួនឯងដែរ ប៉ុន្តែគ្រាន់តែដាច់បំពង់.ក មិនទាន់ស្លាប់ទេ ហើយក៏ត្រូវបានមិត្តភក្កិ និងសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ក្នុងករណីនេះ សមត្ថកិច្ចមូលដ្ឋានក៏បានឃាត់ខ្លួននារីម្នាក់ផងដែរ ដែលរូបនាងនៅក្នុងរង្វង់ផឹកសុីនោះដេីម្បីយកទៅសួរនាំ ។
ជនសង្ស័យដែលចាក់សម្លាប់ប្រពន្ធខ្លួនឯងនោះឈ្មោះ ឯក ឌៀមវន្ថា អាយុ៤៧ឆ្នាំ មានទីលំនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំណែកសពជនរងគ្រោះឈ្មោះ វង្ស ម៉ាលីដា ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅក្នុងបុរី លឹម ឈាងហាក់ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបង្ហើបថា ជាព័ត៌មានបឋមក្នុងករណីឃាតកម្មនេះ គឺអាចបណ្តាលមកពីរឿងប្រចណ្ឌ ៕ ដោយ៖ ភារ៉ា ដង្កោ