មានករណីឆេះនាវាដឹកប្រេងឆៅនៅតំបន់សមុទ្រស្រីលង្កា ប៉ុន្តែជាភព្វសំណាងការឆេះត្រឹមតែតំបន់ម៉ាស៊ីន មិនប៉ះពាល់ដល់តំបន់ដឹកទំនិញប្រេងនោះឡើយ។
នៅថ្ងៃទី៣ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយស្រីលង្កាបានផ្សាយថា មាននាវាដឹកប្រេងឆៅដល់ទៅ២សែនតោនបានឆាបឆេះនៅតំបន់សមុទ្រភាគខាងកើតប្រទេសនេះ ចម្ងាយ៣៨គីឡូម៉ែត្រ បណ្តាលឲ្យ មនុស្សម្នាក់រងរបួសផងដែរ។
អ្នកនាំពាក្យកម្លាំងទាហានជើងទឹកស្រីលង្កា លោក Indika de Silva បានប្រកាសឲ្យដឹងថា ក្រុមនាវិកនិងកម្លាំងទាហានស្រីលង្កាបានខិតខំពន្លត់ភ្លើងឆេះបន្ទប់ម៉ាស៊ីននៅលើ នាវាMT NewDiamond ។ ជាភព្វសំណាងស្ថានភាពនេះត្រូវបានគ្រប់គ្រងទាន់ពេលវេលា មិនប៉ះពាល់ដល់ប្រេងឆៅឡើយ។
នៅពេលភ្លើងឆេះ នៅលើនាវាមាននាវិក២៣នាក់។ រហូតដល់រសៀលថ្ងៃទី៣ខែកញ្ញា កម្លាំងទាហានស្រីលង្កាបានជួយដល់នាវិកទាំងអស់នៅលើនាវា។ នៅក្នុងហេតុការណ៍នោះក៏មានមនុស្សម្នាក់រងរបួស និងម្នាក់ទៀតបាត់ខ្លួន ៕ដោយ៖ធី រីណា