ព័ត៌មានទាន់ហេតុការណ៍៖

សៀវភៅសម្តេច ហេង សំរិន ទំព័រ ១០៦ ដល់ ១០៧ ដែលបានបោះពុម្ពនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣”មានន័យចំពោះជាតិមាតុភូមិ

ចែករំលែក៖

ភ្នំពេញ៖ ខ្ញុំបានដកកម្លាំងចំនួនជាង ៥០នាក់ (ហាសិប) នាក់មានបំពាក់អាវុធគ្រប់ដៃ មានទាំងកាំភ្លើងដេកា ៧៥ មីលីម៉ែត្រ ( មួយដើម និងដេកា ៨២ មីលីម៉ែត្រ មួយដើមផង ប្រគល់ឱ្យលោក សាយ ឈុំ ដឹកនាំរួមដំណើរជាមួយលោក ហេង សំកៃ ឆ្លងទៅខាងត្បូងផ្លូវជាតិលេខ ៧ ដើម្បីទៅនៅធ្វើសកម្មភាពជាមួយលោក ជា ស៊ីម នៅទីនោះ ហើយខ្លួនខ្ញុំបាន នៅជាមួយបណ្តាអង្គភាពកងទ័ពនៅទីនោះមួយរយៈពេលបន្តទៀត ដើម្បីទាក់ទងនឹងកម្លាំងកងពលលេខ ៤ ដែលដឹកនាំដោយលោក សំ នាត ។ “នេះបើតាមការដកស្រង់អត្ថបទសរសេរចេញពីសៀវភៅសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទំព័រ ១០៦ ដល់ ១០៧ ដែលបានបោះពុម្ពនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣”

ក្នុងសៀវភៅប្រវត្តិសាស្ត្រមួយក្បាលនេះ ក៏បានរៀបរាប់បន្ថែមថា “ប៉ុន្តែស្រាប់តែមានព្រឹត្តិការណ៍ដ៏អាក្រក់ បានកើតឡើង ពេលនោះ លោក ម៉ៅ ភោគ បានបញ្ជាឱ្យចាប់កម្មាភិបាលយោធាម្នាក់ឈ្មោះ ផាន់ យកមកកាត់ទោសប្រហារជីវិតដោយចោទថា ខុសសីលធម៌ ស្រីញី ។ លុះបានដឹង ដំណឹងនេះ ខ្ញុំបានទៅឃាត់ លោក ម៉ៅ ភោគ និងបានបញ្ជាឱ្យដោះលែងកម្មាភិបាលយោធា នោះត្រឡប់ទៅអង្គភាពវិញ ។

លុះក្រោយមកទៀត មិនដឹងជាយ៉ាងដូចម្ដេច លោក ម៉ៅ ភោគ បាន បញ្ជាឱ្យចាប់លោក សា គុណ យកទៅប្រហារជីវិតទៀត ។ លោក សា គុណ នេះ ជាកម្មាភិបាលជំនាញខាងបច្ចេកទេសបាញ់កាំភ្លើងធំ ១០៥ មីលីម៉ែត្រ ខ្ញុំ ក៏បានឃាត់គាត់ម្តងទៀត ប៉ុន្តែលើកនេះ ខ្ញុំបានធ្វើការព្រមាន អប់រំ និងហាម គាត់មិនឱ្យ ធ្វើការកាត់ទោសបែបនេះទៀតជាដាច់ខាត ពីព្រោះមិត្តយើងទាំង អស់គ្នា ដោយសារចង់រស់ ទើបនាំគ្នារត់ចូលព្រៃធ្វើការ តស៊ូយ៉ាងដូច្នេះ៕

ដោយ៖ យោង Facebook ឯម ច័ន្ទមករា


ចែករំលែក៖