ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ មុនចាក់សម្លាប់សង្សាករណីភ្លើងប្រចណ្ឌ .. បុរសវ័យចំណាស់បង្ហោះសារថា៖ «គ្រាន់តែចង់បានជីវិតមួយដែលរីករាយ ហេតុអ្វីក៏ពិបាកម្លេះ….! »

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុត..! ស្គាល់អត្ដសញ្ញាជនរងគ្រោះ ដែលត្រូវសង្សាអារ.កសម្លាប់ នៅខណ្ឌដង្កោ, ជនរងគ្រោះជាអ្នកលក់ឡេតាមអនឡាញ ដ៏មានសម្រស់ស្រស់ស្អាត និងវ័យក្មេងជាងសង្សារដែលជាឃាតក ឈាមខ្មៅនោះផងដែរ។
សូមបញ្ជាក់ថា៖ ស្ដ្រីរងគ្រោះដែលត្រូវសង្សាអារ.កសម្លាប់ នៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឈ្មោះ វង្ស ម៉ាលីនដា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅតំបន់អ្នកលឿង ខេត្តព្រៃវែង និងមានមុខរបរជាអ្នកលក់ឡេតាមអនឡាញ។
នាងមានរូបរាងសខ្ចីស្រស់សោភា និងមានអាយុវ័យក្មេងជាងបុរសនោះច្រើន។
មុនអំពើឃាតកម្មនេះកើតឡើង ខាងបុរសបានបង្ហោះសារថា៖ «ការរស់នៅដែលមានសេចក្តីសុខ គឺជាការរស់នៅមិនបៀតបៀនគេ តែបើគេមកបៀតបៀនយើងហើយ យើងក៏ត្រូវចាកចេញដែរ»..សារនោះបន្តថា៖«គ្រាន់តែចង់បានជីវិតមួយដែលរីករាយ ហេតុអ្វីក៏ពិបាកម្លេះ….! »។ ចុងក្រោយទើបកើតអំពើឃាតកម្មនេះឡើង ដោយភ្លើងប្រចណ្ឌ។
អ្នកគ្រប់គ្នាគិតថា៖ នេះជាការគិតខ្លីបំផុត ដែលមនុស្សមួយចំនួនតូចអាចធ្វើទៅបាន ដោយមិនគិតពីបុណ្យបាប នរក ខណៈគ្មានមធ្យោបាយដោះលែងគេចេញពីបេះដូងខ្លួនឯងប្រកបដោយសន្តិវិធី។ យើងស្រឡាញ់គេ លុះតែគេស្រឡាញ់យើង ចុះបើដាក់ភាពសង្ស័យ ឈានដល់ការប្រចណ្ឌ ត្រូវសិក្សាខ្លួនឯងវិញ យើងគ្មានលទ្ធភាពជឿជាក់លើសមត្ថភាពខ្លួនឯង ឬចាំបន្តបង្ខំចិត្តទាមទារឱ្យគេស្រឡាញ់តែយើង បើគេជ្រើសរើសផ្លូវបែកទៅហើយនោះ..?
សូមរំឮកថា៖ តាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ៖ជនដៃដល់ដែលអារ.ក សម្លាប់សង្សាខ្លួនឯងរួចចាក់សម្លាប់ខ្លួនតាមក្រោយនេះ ឈ្មោះ ឯកឌៀវ វន្ថា អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ចាក់សម្លាប់ខ្លួនតាមក្រោយមិនបានសម្រេចនោះទេ ពោលគ្រាន់តែរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែក ដើមចមដែលនាំឲ្យមានអំពើឃាតកម្មនេះ ត្រូវបានគេសន្និដ្ឋានជំហានដំបូងថា អាចបណ្ដាលមកពីភ្លើងប្រចណ្ឌ។
យោងតាមការសាកសួររបស់អ្នកសារព័ត៌មាន ទៅលើមិត្តភក្ដិរបស់នារីរងគ្រោះនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនដៃដល់ និងជនរងគ្រោះតែងតែឈ្លោះប្រកែកគ្នាជារឿយៗ ព្រោះប្រចណ្ឌនារីរងគ្រោះដែលមានសម្រស់ស្អាត។
សូមឱ្យសង្គមមួយនេះ ចៀសផុតនូវអំពើបាត់បង់សីលធម៍ នាំគ្នាសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម ជាមួយគ្នាគ្រប់ទីកន្លែងផង៕

ដោយ៖សុខ ខេមរា


ចែករំលែក៖