ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាកូនប្រុសទី៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានង្ហោះនូវសារយ៉ាងខ្លី និងមានន័យក្នុងរបត់គំនិត ស្រឡាញ់ប្រទេសជាតិ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ។ ខណៈលោកបានលើពីសំណេរមួយឃ្លា «ទូលបង្គំមានការទទួលខុសត្រូវខ្ពស់ណាស់ចំពោះជោគវាសនានៃប្រទេសជាតិ»សរសេរដោយដៃ និងបន្តខាងក្រោមថា៖ សម្តេចតេជោ ហ៊ុន សែន ។
លោក ហ៊ុន ម៉ានី ថ្លែងថា៖ More than a Father…😊។ លោកបញ្ជាក់នៅមុននេះបន្តិច នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ថា៖ ខ្លឹមសារនេះមិនមែនគ្រាន់តែជាពាក្យពេជន៍នោះទេ តែវាជាស្មារតីមួយដ៏សំខាន់ដើម្បីអប់រំនិងកសាងស្មារតីទទួលខុសត្រូវសម្រាប់មាតុភូមិ និងអនាគតរបស់កម្ពុជា។ ស្មារតីនេះត្រូវជាមូលដ្ឋាននៃការគិតគូរផងវាយតម្លៃស្ថានភាពផង ក៏ដូចជាការធ្វើការសម្រេចចិត្ត និងផែនការអនុវត្តដើម្បីឆ្ពោះទៅការសម្រេចគោលដៅសម្រាប់ប្រទេសជាតិនិងប្រជាជន 🇰🇭៕
ដោយ៖ សុខ ខេមរា