ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀននិងរឹបអូសវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តព្រះវិហារ៖ កម្លាំងនគរបាលស្រុកជាំក្សាន្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាំក្សាន្ត បានឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយរឹបអូសគ្រឿងញៀន ឧបករណ៍និងសម្ភារសេពគ្រឿងញៀនមួយចំនួន ។
ប្រតិបត្តិការនោះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ។

មន្រ្តីនគរបាលខេត្តព្រះវិហារបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ជៀស ស្យាធាន (ហៅ ស្រីម៉ៅ) ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីបំរើខារ៉ាអូខេ រស់នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទី២-ឈ្មោះ ថា វីន (ហៅ ស្វិត) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទី៣-ឈ្មោះ ហយ ធា ភេទប្រស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិគោកស្រឡៅ ឃុំជាំក្សាន្រ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទី៤-ឈ្មោះ អាត ចាន់ធី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងទី៥-ឈ្មោះ កែវ ប៊ុនឆាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ រស់នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រៅពីឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចដកហូតវត្ថុតាងមានក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីន (ICE) ចំនួន០៦កញ្ចប់តូច ទម្ងន់ ០,៤៩ក្រាម, ទូរស័ព្ទដៃចំនួន០១គ្រឿង, កាំភ្លើងខ្យល់កែច្នៃចំនួន០១ដើម, កាំបិតវែងចំនួន០២ដើម សម្ភារវេចខ្ចប់និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនដើម្បីស្រាវជ្រាវ និងស៊ើបអង្កេត និងរៀបចំឯកសារតាមនីតិវិធីបញ្ជួនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ដោយ៖ប្រាថ្នា


ចែករំលែក៖