ព័ត៌មានទាន់ហេតុការណ៍៖

ភរិយា ប៉ែន ចំរ៉ុង សម្រាលបានកូនស្រីម្នាក់ដ៏គួរឲ្យខ្នាញ់

ចែករំលែក៖

   ភ្នំពេញ៖ ក្រោយពីទន្ទឹងរង់ចាំអស់ជាច្រើនខែដើម្បីស្វាគមន៍តំណក់ឈាមរួមគ្នាជាមួយភរិយានោះ ពេលនេះតារាសម្តែង និងពិធីករ លោក ប៉ែន ចំរ៉ុង ទទួលបានជោគជ័យហើយក្រោយពីភរិយាលោកសម្រាលបានកូនស្រីដ៏គួរឲ្យខ្នាញ់ហើយកាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោក ប៉ែន ចំរ៉ុង បានចូលរោងការជាមួយភរិយា អ្នកនាង ហ៊ុន ម៉ាណេ កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០១៩ ហើយពេលនេះពួកគេទទួលបានចំណងដៃកូនស្រីម្នាក់ហើយក្រោយពីរង់ចាំអស់ជាច្រើនខែ។លេចសារគាំទ្រ និងជូនពរជាច្រើនជូនចំពោះតារាសម្តែងរូបនេះនិងភរិយា។ កូនស្រីរបស់តារាសម្តែងរូបនេះមានឈ្មោះហៅក្រៅថា Bell ដោយតារាសម្តែងរូបនេះបានបង្ហាញពីអារម្មណ៍រំភើបរីករាយ ប្រៀបបីដូចហោះនៅលើមេឃ ព្រោះតែកូនស្រីកើតមកគ្រប់លក្ខណៈ និងមានសុខភាពល្អ និងមិនធ្វើឲ្យភរិយាលោកមិនលំបាកក្នុងការសម្រាលយូរពេល។ នេះគឺជាកូនស្រីទី២របស់លោកប៉ែន ចំរ៉ុង បន្ទាប់ពីកូនស្រីទី១ គឺជាតំណក់ឈាមរួមគ្នារវាងលោក និងតារាសម្តែងភិន សុដាលីស ដែលពេលនេះមានវ័យជិត៤ឆ្នាំហើយ។

គួរបញ្ជាក់ដែរថាក្រោយពីលេចចេញរឿងរ៉ាវចម្រូងចម្រាសរហូតដល់ចែកផ្លូវគ្នាជាមួយភិន សុដាលីស លោក ប៉ែន ចំរ៉ុង បានដាក់ពាក្យបណ្ដឹងប្ដឹង លែងលះគ្នាគឺ ក្រោយពេលនាងមានទម្ងន់កូន៣ខែក្នុងផ្ទៃ ប៉ុន្តែ លោក ប៉ែន ចំរ៉ុងមិនដែលបានជួបមុខកូនស្រីដោយផ្ទាល់នៅឡើយ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖