តាមលទ្ធផលស្ទង់មតិរបស់សារព័ត៌មានAsahi Shimbun បានប្រកាសនៅថ្ងៃទី៤ ខែកញ្ញា បង្ហាញឲ្យឃើញថា ប្រធានការិយាល័យនាយករដ្ឋមន្ត្រី លោក Yoshihide Suga ទទួលបានការគាំទ្រខ្ពស់ពីមហាជនសម្រាប់បន្តតំណែងនាយករដ្ឋមន្ត្រីដឹកនាំជប៉ុន ក្រោយពីនាយករដ្ឋមន្ត្រីស៊ីនហ្សូអាបេលាលែងចេញពីតំណែង។
លទ្ធផលស្ទង់មតិបង្ហាញឲ្យឃើញថា លោក Yoshihide Sugaទទួលបានការគាំទ្រខ្ពស់ពីសមាជិកនៅក្នុងគណបក្សប្រជាធិបតេយ្យសេរី(LDP)កាន់អំណាច។ តាមលទ្ធផលស្ទង់មតិ លោក Yoshihide Suga ទទួលបានការគាំទ្រដល់ទៅ៣៨ភាគរយ (កាលពីខែមិថុនាមានតែ៣ភាគរយ)។ ចំណែកអតីតរដ្ឋមន្ត្រីការពារជាតិលោក Shigeru Ishiba ឈរលំដាប់ទីពីរ ដោយមានការគាំទ្រ២៥ភាគរយ និងចុងក្រោយគឺប្រធានគណៈកម្មការស្រាវជ្រាវគោលនយោបាយ LDP ទទួលបានការគាំទ្រ៥ភាគរយ។
លោកYoshihide Suga កាន់តំណែងជាប្រធានការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុន តាំងពីនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេឡើងកាន់តំណែងដឹកនាំជប៉ុនតាំងពីចុងឆ្នាំ២០១២មក។ ក្នុងរយៈពេលកន្លងមក អ្នកនយោបាយរូបនេះបានច្រានចោលព័ត៌មានថាជាបុគ្គលដែលនឹងឡើងស្នងតំណែងនាយករដ្ឋមន្ត្រីពី លោកអាបេ។
ប៉ុន្តែក្រោយនាយករដ្ឋមន្ត្រីអាបេ លាលែងពីតំណែងដោយចៃដន្យ ដោយសារតែបញ្ហាសុខភាព ទើបគណបក្ស LDP ចង់ឲ្យលោកYoshihide Suga ឡើងកាន់តំណែងជាមេបក្ស និងជានាយករដ្ឋមន្ត្រីដឹកនាំជប៉ុនជាបន្តទៀត៕ដោយ៖ធី រីណា