ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស១៣នាក់ ដែលកំពុងរៀបផែនការសម្លាប់រង្គាលមនុស្ស ទ្រង់ទ្រាយធំ ត្រូវកម្លាំង FSB របស់រុស្ស៉ីឃាត់ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ ជនជាតិរុស្សី ១៣នាក់ ត្រូវបានកម្លាំងក្រសួងសន្តិសុខសហព័ន្ធរុស្ស៊ី ឬហៅកាត់ថា FSB ឃាត់ខ្លួនក្រោមការសង្ស័យថា បាននិងកំពុងរៀបផែនការសម្លាប់រង្គាលដោយគ្រឿងបំផ្ទុះ និងអាវុធផ្សេងៗ។

សូមជម្រាបថា នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួង FSB នៅថ្ងៃសុក្រទី៤ ខែកញ្ញានេះ បានឲ្យដឹងថា ជនសង្ស័យ ១១នាក់ ក្នុងចំណោម១៣នាក់ខាងលើនេះ បានធ្វើសកម្មភាពតាមបណ្តាញសំងាត់មួយ។ ដោយពួកគេត្រូវបានឃាត់ខ្លួន នៅឯគេហដ្ឋានរបស់ពួកគេ ហើយអាជ្ញាធរក៏បានរឹបអូសកំណត់ហេតុស្តីពីផែនការវាយប្រហារ និងឧបករណ៍ធ្វើទំនាក់ទំនងមួយចំនួនផងដែរ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។

ដោយឡែកជុំវិញបញ្ហានេះដែរ អាជ្ញាធររុស្ស៊ីមិនទាន់បញ្ជាក់ថា តើក្រុមជនសង្ស័យទាំងនោះ គ្រោងបើកការវាយប្រហារនៅទីណានោះឡើយ ខណៈការសួរចម្លើយ និងស៊ើបអង្កេតកំពុងបន្ត៕

ដោយ៖ស តារា


ចែករំលែក៖