ក្របខ័ណ្ឌ English Premier League បានប្រកាសថា ពួកគេបានបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់ចិន PP Sports ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរកាលពីថ្ងៃម្សិលមុិញ។
ក្រុមហ៊ុន PP Sports ដែលគ្រប់គ្រងដោយក្រុមហ៊ុនលក់រាយចិន SuningGroup បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ២០១៩ ។ ទូរទស្សន៍នេះត្រូវបានគេរាយការណ៍ថាបានបង់ប្រាក់ចំនួន១៦០លានផោនសម្រាប់ថ្លៃសិទ្ធិដែលនឹងត្រូវកើតឡើងនៅក្នុងខែមីនា។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា ក្របខ័ណ្ឌ Premier League បានបញ្ជាក់ថាបានបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួនសម្រាប់ការផ្សព្វផ្សាយក្របខ័ណ្ឌ Premier League នៅក្នុងប្រទេសចិនដោយមានអាជ្ញាប័ណ្ណរបស់ខ្លួននៅក្នុងទឹកដីនោះក្របខ័ណ្ឌ Premier League នឹងមិនធ្វើអត្ថាធិប្បាយបន្ថែមលើបញ្ហានៅដំណាក់កាលនេះទេ ។
ប្រភពពី PP Sports បានប្រាប់សារព័ត៌មានស៊ីនហួរថា ពួកគេបានចំណាយ៥០ភាគរយនៃថ្លៃឈ្នួលដែលបានចរចានៅដំណាក់កាលដំបូងក្នុងរង្វង់៣ឆ្នាំ។ PP Sports បានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ដោយអះអាងថា ការបញ្ចប់នេះគ្រាន់តែជាការកែសំរួលយុទ្ធសាស្ត្រប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍បន្តថា ការប្រឈមដោយសារកូវីដ-១៩បាននាំយើងជួបបញ្ហាប្រឈមជាច្រើនដែលត្រូវបានបង្ហាញនៅក្នុងការចរចារក្សាសិទ្ធិឡើងវិញ។
PP Sports អះអាងថា “ការអភិវឌ្ឍរបស់យើងនឹងមិនត្រូវបានបង្វែរទិសដៅទេ វាគ្រាន់តែជាការកែសំរួលយុទ្ធសាស្ត្រដោយផ្អែកលើភាពជាក់ស្តែង។ យើងនឹងបន្តផ្តល់សេវាកម្មល្អបំផុតដល់អ្នកគាំទ្រ និងដៃគូរបស់យើង” ៕ដោយ៖ភារៈ