ក្លិបនៅ Premier League បានបើកកិច្ចពិភាក្សាជាវិជ្ជមានអំពីលទ្ធភាពនៃការប្រកួតបន្ថែមដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍។ ការសម្រេចចិត្តចុងក្រោយស្តីពីការផ្លាស់ប្តូរគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។
ជាមួយគ្នានេះរដ្ឋាភិបាលបានជំរុញឱ្យលីគកំពូលមានការប្រកួតបន្ថែមទៀត ខណៈដែលអ្នកគាំទ្រមិនត្រូវបានអនុញ្ញាតឱ្យនៅក្នុងពហុកីឡដ្ឋានដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ បច្ចុប្បន្ននេះការប្រកួតចំនួន១៦០ក្នុងចំណោមការប្រកួត ៣៨០ នៅរដូវកាលក្រោយនឹងមិនត្រូវបានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ទេ ដែលការសម្រេចចិត្តនេះត្រូវបានរិះគន់ដោយក្រុមអ្នកគាំទ្រ។ ប៉ុន្តែដោយអ្នកផ្សាយមានឆន្ទៈជួយដោយបានប្តេជ្ញាចិត្តក្នុងការបង្ហាញការប្រកួតបន្តផ្ទាល់បន្ថែមចំនួន២០បន្ថែមទៀតនៅពេលដែលរដូវកាលចាប់ផ្តើមនៅថ្ងៃទី១២ ខែកញ្ញា ។
ក្របខ័ណ្ឌកំពូលស្កុតឡេន Premiership និង EFL បានធ្វើកិច្ចព្រមព្រៀងជាមួយអ្នកចាក់ផ្សាយដែលអនុញ្ញាតឱ្យអ្នកកាន់សំបុត្រទស្សនាការប្រកួតតាមរយៈក្លិបរៀងៗខ្លួន។ នៅក្នុងកិច្ចប្រជុំនោះក៏មានការប្តេជ្ញាចិត្តផងដែរដើម្បីប្រកួតបញ្ចប់រដូវកាលក្រោយប្រសិនបើរលកនៃការឆ្លងកូវីដ-១៩លើកទី២វាយប្រហារទៅលើប្រទេសអង់គ្លេស ទោះបីជាសេចក្តីសំរេចចុងក្រោយមិនទាន់ត្រូវបានធ្វើឡើងក៏ដោយ។
ដូចការរំពឹងទុក ក្លិបនៅ Premier League ក៏បានបោះឆ្នោតពីការប្តូរកីឡាករចំនួន៥នាក់ចាប់ពីដើមរដូវកាលក្រោយដោយមានការអនុញ្ញាតផ្លាស់ប្តូរតែ៣នាក់ដដែល ៕ដោយ៖ភារៈ