ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌ៧មករាឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធនឹងករណីលួចលុយ៨.០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទីកម្លាំងប៉ុស្តិ៍រដ្ឋបាលវាលវង់និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ហេង ពៅ    ភេទស្រី អាយុ៤១ឆ្នាំ  មុខរបររកសុីដើររាប់លុយតាមផ្សារ ស្នាក់នៅ ផ្ទះជួលមិនចាំលេខ ផ្លូវមិនចាំ សង្កាត់ទឹកថ្លា        ខណ្ឌសែនសុខ  រាជធានីភ្នុំពេញ ពីបទលួចប្រាក់ចំនួន៨.០០០ដុល្លារអាមេរិក     កាលពីថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ១៤ និង៣០នាទី នៅចំណុចអគារខុនដូ ស្កាយឡាយដែលមានទីតាំងលេខ ៨៨ បន្ទប់លេខ៣២០១  ជាន់ទី៣០ ផ្លូវលេខ១៣៤ ភូមិ២ សង្កាត់វាលវង់ ខណ្ឌ ៧មករា ។សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ អឿន ម៉ូលីកា ភេទ ស្រី អយុ២៥ឆ្នាំ ជនជាតិខ្មែរ  មុខរបរ លក់ឡេតាមអនឡាញ  ស្នាក់នៅខុនដូស្កាយឡាយ អគារលេខ ៨៨ ផ្លូវលេខ១៣៤ ភូមិ២ សង្កាត់វាលវង ខណ្ឌ៧មករា។  

វត្ថុតាង និងសម្ភារដកហូតពីជនសង្ស័យមាន ទូរសព្ទ័ដៃម៉ាក OPPO ចំនួន២ គ្រឿង,  ខ្សែកចំនួន១ខ្សែ,កងដៃចំនួន១,                       ចិញ្ជៀនចំនួន២វង់ , ក្រវិលចំនួន១គូ,  ខ្សែដៃចំនួន១ខ្សែ ។   

    បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា  ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖ សសម


ចែករំលែក៖