ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ០៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តកំសាន្ត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ក្នុងពិធីកាន់បិណ្ឌនេះ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង និងមន្ត្រីជាច្រេីន រូបទៀតនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ រួមជាមួយក្រុមគ្រួសារលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ។
ក្នុងពិធីកាន់បិណ្ឌវេនទី៣នេះ លោកឧត្តមសេនីយ៍ឯក ស ថេត បាននាំយកទេយ្យវត្ថុ និងបច្ច័យសរុបចំនួន ៣៤លានរៀល ដើម្បីប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ជិតត្រីមាស និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនបុព្វការីជនទាំងប្រាំពីរសណ្តាន និងនាយ នាយរងនគរបាល ដែលបានចែកឋាន និងបួងសួងសូមឲ្យវត្ថុស័ក្តសិទ្ធិទាំងពួង តាមថែរក្សាទំនុកបំរ៉ុង ចម្រុងចម្រើនដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕
ដោយ៖ សិលា