ព័ត៌មានទាន់ហេតុការណ៍៖

លោក ​គង់​ សុភាព​ ប្រធា​នស្ថានីយ៍ជ​ញ្ជីងថ្លឹងរថយន្ត ថ្នល់ទទឹង​ គាត់មិនថ្លឹងរថយន្តផ្ទុកលើសទំងន់ទេ គឺថ្លឹងលុយហ្នឹង? ?

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖ មិនដឹងខាងមន្ទីរ-ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹងឬទេ ជាទម្លាប់ឬជាចេតនាទុច្ចរិតបំផ្លាញផ្លូវជាតិប្រព្រឹត្តដោយ លោក គង់​សុភាព..? ខណៈលោក  គង់​ សុភាព​ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង​ គាត់មិនថ្លឹងរថយន្តផ្ទុកលើស​ទំងន់ទេ គឺថ្លឹងលុយហ្នឹង…? ? ? 

ប្រភពពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ ​និង​ដឹកជញ្ជូន​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ថ្នល់ទទឹង​ឲ្យ​ដឹងថា លោក គង់​ សុភាព​ រកចំណូលតាមរយៈតួនាទីខ្លួនគ្រប់គ្រងស្ថានីយ៍នេះ បានលុយក្បាលឡានប្រចាំថ្ងៃផង ប្រចាំខែផង ក្នុងនោះគេបានបញ្ជាក់ថា​ សម្រាប់​រថយន្ត​ដឹក​ធុន​ធំ​ ភ្លៅ​៤ ត្រូវ​បង់លុយ​​ដោយ​មិនចាំបាច់​ចូល​ថ្លឹង​អ្វី​ទាំងអស់ ព្រូឡានចុះយកលុយបង់គឺចប់ ហេីយ​ករណីខ្លះរាប់ក្បាលឡានទុក ព្រោះចាំទូទាត់ជាមួយថៅកែ​ ​។  ចំណែក​រថយន្ត​ដឹក​ស៊ីម៉ងត៍ និង​ដឹកទំនិញ​ផ្សេងៗផ្ទុកធ្ងន់​ ក៏ត្រូវ​ចូល​បង់លុយ​ឲ្យ​ក្រុមមន្ត្រី​របស់លោក គង់​ សុភាព​ ។ រីឯ​រថយន្ត​ដឹកអុស​ត្រូវ​បង់​ដែរ​ ទើប​អាច​ឆ្លងកាត់​ស្ថានីយ៍​ថ្លឹង​រថយន្ត​នោះ​ដោយ​គ្មាន​ការរំខាន​។ អាចនិយាយបាន​ថា​លោក គង់​សុភាព​ និង​បក្ខពួក​កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​   

មន្ត្រីរាជ​ការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តត្បូងឃ្មុំ​​ឲ្យ​ដឹងថា​ បច្ចុប្បន្ន​លោក គង់​ សុភាព​ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់ទទឹង ខេត្តត្បូងឃ្មុំ​និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុក​រលួយ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ 

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក គង់​ សុភាព​ និង​បក្ខពួក​មិនដែល​ធ្វើការ​ផាកពិន័យ​ម្ចាស់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ឬត​កន្ទុយ ត​ទ្រុង ខុស​លក្ខណៈ​បច្ចេកទេស​នោះឡើយ ហើយ​ពួកគេ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ការដែល​លោក គង់​ សុភាព​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តត្បូងឃ្មុំ​ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ 

មានន័យថា​ សមគំនិតគ្នាជាឯកច្ឆ័នបំផ្លាញផ្លូវជាតិ ដែលរដ្ឋាភិបាលកសាងសម្រាប់ជាសមិទ្ធផលជូនប្រជាជន ប្រទេសជាតិ តែអស់លោកឆ្លៀតយកតួនាទីមករកលុយទាំងគឃ្លើនច្បាប់​។

ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមឈ្មួញក៏ដូចមជ្ឈដ្ឋានខាងលើ លោក គង់ សុភាព បានប្រាប់តាមទូរសព្ទ័នៅរសៀលថ្ងៃនេះថាលោកមិនអាចឆ្លើយបានទេសូមអោយទៅជួបផ្ទាល់នៅកន្លែង ៕ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖