ព័ត៌មានទាន់ហេតុការណ៍៖

ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តស្ទឹងត្រែង បន្ទាយមានជ័យ តាកែវ ស្វាយរៀង (ពីថ្ងៃទី០៧ – ១១ ខែកញ្ញា ឆ្នាំ ២០២០)

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត នឹងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តស្វាយរៀង ចាប់ពី ថ្ងៃទី០៧ – ១១ ខែ កញ្ញា ឆ្នាំ២០២០ ខាងមុខ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
-ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២
| ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤
-ប្រឹក្សាយោបល់៖ ០៨៥ ៩២ ៩០ ៩០ | ០៦៧ ៩២ ៩០ ៩០ | ០១៥ ៩២ ៩០ ៩០
-ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh
-ទាញយកព័ត៌មានលម្អិតឆៀកប្រចាំឆ្នាំ៕

ដោយ៖សិលា


ចែករំលែក៖