ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុនប៉ងលួចម៉ូតូមិនបានសម្រេចត្រូវអ្នកយាមចាប់ខ្លួនប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចម៉ូតូរបស់អ្នកដទៃត្រូវបានសន្តិសុខយាមម៉ូតូនៅស្តាតអូឡាំពិកឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចនគរបាលខណ្ឌ៧មករា។
សមត្ថកិច្ចនគរបាលខណ្ឌ៧មករាបានឲ្យដឹងថា ជនសង្ស័យក្នុងករណីលួចម៉ូតូខាងលើមានឈ្មោះសឿន កុសលភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ ៧៨៦ ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។
ដោយឡែកជនរងគ្រោះដែលជាម្ចាស់ម៉ូតូឈ្មោះ ហោ ចន្ទ័តារា ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ង ៧០ ស្នាក់នៅផ្ទះលេខ ៤០៤B ផ្លូវ លេខ ៨៧. RT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០ថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០២០នៅកន្លែងផ្ញើម៉ូតូក្នុងស្តាតអូឡាំពិក ផ្លូវលេខ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។
សមត្ថកិច្ចបានបន្តទៀតថា នៅថ្ងៃកើតហេតុខាងលើជនសង្ស័យបានជិះម៉ូតូឌុបមកស្តាតដើម្បីហាត់ប្រាណ។ ពេលមកដល់ស្តាត ជនសង្ស័យបានចូល កន្លែងផ្ញើម៉ូតូហើយបានឃើញ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1CI-១៤១៦ចូលមកកន្លែងផ្ញើម៉ូតូហើយពេលអ្នកទទួលបញ្ញើកឹបសំបុត្ររួចហើយ ជនរងគ្រោះក៏យកកន្ទុយសំបុត្រទៅទុកនៅក្រោមកែបម៉ូតូ ហើយដើរទៅហាត់ប្រាណបាត់ទៅ ។ចំណែកជនសង្ស័យបានចូលទៅធ្វើសកម្មភាព បង្ហើបកែបម៉ូតូរួចលួចយកសបុត្រផ្ញើហើយអូសយកម៉ូតូចេញមក តែត្រូវ សន្តិសុខអ្នកយាមម៉ូតូឃើញក៏ចាប់ខ្លួនយកមកឱ្យសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅ
អធិការដ្ធាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ធូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។ចំណែកឯម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕ ដោយ ៖ សសម


ចែករំលែក៖