ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី កែ សួនសុភី បានឧបត្ថម្ភជួយដល់ប្អូនស្រី វ៉ែន ចាន់រ៉ា ដែលមានជំងឺដុះសាច់លើផ្ទៃមុខនូវថវិកាចំនួន ២,០០០,០០០ រៀល

ចែករំលែក៖

ភ្នំពេញ៖ សូមជម្រាបថា៖ ថ្ងៃចន្ទ ៥ រោច ខែភទ្របទ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០
ក្រុមបាល់ទាត់ Cambodian Fan Club all Stars (CFA) សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាជ្រៅដល់លោកស្រី កែ សួនសុភី ប្រធានក្លិបបាល់ទាត់ (Visakha Football Club) ដែលបានឧបត្ថម្ភការចំណាយលើកម្មវិធី « ប្រកួតមិត្តភាពសប្បុរសធម៌ » ទាំងស្រុង និង បានឧបត្ថម្ភជួយដល់ប្អូនស្រី វ៉ែន ចាន់រ៉ា ដែលមានជំងឺដុះសាច់លើផ្ទៃមុខនូវថវិកាចំនួន ២,០០០,០០០ រៀល តាមរយៈលោក លី ឡាយ ។
សូមបញ្ជាក់ថា ការប្រកួតមិត្តភាពសប្បុរសធម៌ ដើម្បីរៃអង្គាសប្រាក់ជួយក្មេងស្រីដែលមានជំងឺដុះសាច់លើផ្ទៃមុខនេះ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០ សូមអរគុណ ៕

ដោយ៖ សិលា


ចែករំលែក៖