ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុនប៉ងលួចម៉ាស៊ីនត្រជាក់តែមិនបានសម្រេចត្រូវនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ០៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនបានករណីប៉ុនប៉ងលួចម៉ាស៊ីនត្រជាក់តែមិនបានសម្រេច។

កាលពីវេលាម៉ោង០២ និង៤០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបរិវេណអគារលេខ១៥៧៩ ផ្លូវ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យទាំង៣នាក់ មានមធ្យោបាយម៉ូតូ០១គ្រឿង ។

ជនសង្ស័យទាំង៣នាក់មាន៖

១-ឈ្មោះ​ ហេង ចន្ទ័រង្សី  ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រែកដំបូក ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (មានសារធាតុញៀន) ។

២-ឈ្មោះ​ វ៉ាន់ នីពៅ  ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបិទម៉ូតូ ស្នាក់នៅបន្ទប់ជួល សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក (មានសារធាតុញៀន) ។

៣-ឈ្មោះ​ លី ពិសី  ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ ស្នាក់នៅបន្ទប់ជួល សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក (មានសារធាតុញៀន) 

ដោយឡែកជនរងគ្រោះឈ្មោះ​ ចេង សុភាព  ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកសាលាគ្លូប៊ល ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ 

សមត្ថកិច្ចឃាត់ពួកគេករណីប៉ុនប៉ងលួចម៉ាស៊ីនត្រជាក់តែមិនបានសម្រេច។

សម្ភារ៖ បាត់បង់គ្មាន , សម្ភារបន្សល់ទុក កន្ត្រៃយ៍០១ , ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GZ-2785របស់ជនសង្ស័យ ។ 

បច្ចុប្បន្ន  ជនសង្ស័យទាំង០៣នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖