ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាមិនធម្មតាមែន! ស្រីស្អាតសាច់សខ្ចីម្នាក់ ដែលជាអតីតFreshie Girl ចូលចិត្តហាត់ប្រដាល់ក្បាច់គុនខ្មែរ ល្បីផ្អើលបណ្ដាញសង្គមហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរយៈការបង្ហោះរបស់ទំព័រហ្វេសប៊ុក Khmer Boxing គុនខ្មែរ បានបង្ហោះនូវសកម្មភាពកំពុងហ្វឹកហាត់របស់ស្រីស្រស់សាច់សខ្ចីម្នាក់ ដែលចូលចិត្តហាត់ប្រដាល់ក្បាច់គុនខ្មែរ បានធ្វើឲ្យមហាជនទូទៅដែលចូលចិត្តលេងនៅក្នុងបណ្ដាញសង្គមកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ជាពិសេសនោះ គឺបុរសៗ នាំគ្នាលួចជញ្ជក់មាត់សរសើរពីរូបសម្ផស្សរាងដ៏ស្រស់ស្អាតរបស់នាងជាមួយទឹកចិត្តមុតមាំក្នុងការចាប់អារម្មណ៍ហ្វក់ហាត់ប្រដាល់ថែមទៀតនោះ បានធ្វើឲ្យកន្លង់ជាច្រើនលួចប៉ងប្រាថ្នាចង់បាននាងជាគូរអនាគតផងដែរ។

ប្រភពដដែលបន្ដថា តាមការពិតទៅស្រីស្រស់ស្អាតសាច់សខ្ចីរូបនេះ គឺជាកញ្ញា ហាង ជេជូ ដែលជាអតីត Freshie Girl បានជាប់ចំណាត់ថ្នាក់រងមិនតែប៉ុណ្ណោះនាងត្រូវគេស្គាល់ថាជាប្អូនស្រីលោកឆ្លាមស សែន រ៉ាឌី និងសែន រ៉ាដេត ដែលជាអ្នកប្រដាល់ក្បាច់ប្រដាល់បុរាណខ្មែរ

ទំព័រហ្វេសប៊ុក Khmer Boxing គុនខ្មែរ បានបញ្ជាក់នូវសកម្មភាពកំពុងហ្វឹកហាត់ និងអត្តសញ្ញាណរបស់នាង ដែលបង្ហាញដោយសំណេរថា៖«សកម្មភាពហាត់សមប្អូនស្រីរបស់កីឡាករ សែន រ៉ាដេត បើនិយាយរឿងសម្រស់វិញ គឺស្អាតមិនចាញ់តារាឡើយ» ក្រោយបើកបង្ហាញអត្តសញ្ញាណច្បាស់ៗបែបនេះគេអ្នកលេងហ្វេសប៊ុកមួយចំនួនបានខមិនស៊កសៀតសម្ដីបែបលេងសើចថា៖ «ធ្វើបាបអ្នកប្រដាល់ប្រុសៗហើយមានអារម្មណ៍ណាហាត់មានតែអារម្មណ៍មើលហើយបើស្អាតចឹងៗ។

ទោះជាយ៉ាងណាក៏ដោយ ក្រោយពីមានការចែករំលែកច្រើននៅក្នុងបណ្តាញសង្គមរួចមក កញ្ញា ហាង ជេជូ កំពុងតែទទួលបានប្រជាប្រិយភាពមិនធម្មតានោះទេ ថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង រីឯការងារសិល្បៈវិញ គេសង្កេតឃើញថា នាងកំពុងតែមមាញឹក ជាមួយការថតស្ព័តឲ្យក្រុមហ៊ុននានាគួរឲ្យគត់សម្គាល់ផងដែរ៕ដោយ៖សហការី


ចែករំលែក៖