ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តឧបត្ថម្ភឧបករណ៍ប្រមូលសំណាកជំងឺកូវីដ-១៩ ចំនួន ៣.០០០ ឈុតដល់ក្រសួងសុខាភិបាលសម្រាប់ជុំទីបី

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តឧបត្ថម្ភនូវឧបករណ៍ប្រមូលសំណាកជំងឺកូវីដ១៩ ចំនួន .០០០ឈុត ដើម្បីចូលរួមប្រយុទ្ធនឹងជំងឺរាតត្បាតសកលកូវីដ១៩

សូមជម្រាបថា នេះគឺជាការឧបត្ថម្ភលើកទីបីហើយ សម្រាប់ក្រសួងសុខាភិបាលកម្ពុជា ដោយឧបករណ៍ទាំងនេះរួមមាន៖ បំពង់ផ្ទុកសំណាក.០០០ ឈុត ឧបករណ៍ប្រមូលសំណាកពីបំពង់ក .០០០ ឈុតនិងឧបករណ៍ប្រមូលសំណាកពីរន្ធច្រមុះ .០០០ ឈុត។

គួរបញ្ជាក់ថា បំពង់ផ្ទុកសំណាក គឺជាបំពង់សម្រាប់ប្រមូល និងរក្សាសំណាកដែលមានវីរុស ដូចជា វីរុសកូវីដ១៩ ប៉ារ៉ាស៊ីតដែលឆ្លងទៅមនុស្សតាមរយៈសត្វល្អិត និងមីកូប្លាស្មា។ បំពង់នេះ គឺជាបំពង់ប្លាស្ទិកដែលមានគម្របបិទជិត និងអាចរក្សាសំណាកបាន ៤៨ ម៉ោងនៅក្នុងសីតុណ្ហភាពត្រជាក់នៅក្នុងទូទឹកកក។ ឧបករណ៍ប្រមូលសំណាក មានរូបរាងស្រដៀងទៅនឹងសំឡីត្បារត្រចៀកដែលមានដងប្លាស្ទិក ទំហំនិងចុងរាងផ្សេងៗគ្នា។ បំពង់ផ្ទុក និងឧបករណ៍ប្រមូលសំណាកជំងឺកូវីដ១៩ អាចឲ្យក្រសួងសុខាភិបាលប្រមូលនិងពិនិត្យរកសំណាកដែលសង្ស័យថាមានជំងឺកូវីដ១៩ ប្រកបដោយសុវត្ថិភាព។

ក្នុងពិធីនេះដែរ មានការចូលរួមពីនាយកគ្រប់គ្រងណាហ្គាវើលដ៍លោក Pern Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោកCherchi Chen និងប្រធានផ្នែកសុវត្ថិភាព និងសុខភាព លោក Emilio Thiel ព្រមទាំងរដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដែលបានទទួលបរិក្ខារទាំងនេះតំណាងឲ្យក្រសួង។

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានឲ្យដឹងថាឧបករណ៍ប្រមូលសំណាកទាំងនេះ គឺជាការឧបករណ៍បំពេញបន្ថែមទៅលើម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ១៩ ដែលយើងបានឧបត្ថម្ភកាលពីលើកមុន។ ឧបករណ៍ទាំងនេះ អនុញ្ញាតឲ្យបុគ្គលិកជួរមុខរបស់ក្រសួងសុខាភិបាលអាចបញ្ជូនសំណាកបានលឿន និងប្រកបដោយសុវត្ថិភាពដើម្បីធ្វើការវិភាគរកមេរោគដោយប្រើម៉ាស៊ីនធ្វើតេស្តទំនើប។យើងបន្តគាំទ្រដល់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធនឹងមេរោគកូវីដ១៩

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបាននិយាយថាស្ថានភាពជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា ត្រូវបានទប់ស្កាត់បានល្អ ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នជានិច្ច និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា។យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានឧបត្ថម្ភបរិក្ខារចាំបាច់ជាច្រើនកន្លងមក។ បរិក្ខារទាំងអស់នេះ ពិតជាមានសារសំខាន់ណាស់ក្នុងការជួយពង្រឹងវិធានការបង្ការជំងឺកូវីដ១៩

ជាមួយនឹងការឧបត្ថម្ភដល់ក្រសួងសុខាភិបាលដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះដែលរួមមាន កុំព្យូទ័រយួរដៃ គ្រឿង ជែលលាងដៃ៥០០ ដបម៉ាស៊ីនធ្វើតេស្តរកមេរោគទំនើប គ្រឿង និងឧបករណ៍ធ្វើតេស្តរកមេរោគ.៤០០ ឈុត ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភនូវទឹកប្រាក់សរុបជាង ៥៣.០០០ ដុល្លារអាមេរិកដើម្បីប្រយុទ្ធនឹងមេរោគកូវីដ១៩។

គួររំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភសរុបនូវម៉ាស់មុខចំនួន ៤០.០០០ បន្ទះ ជែលលាងដៃ .០០០ ដប និងទឹកអាល់កុលលាងដៃ ៧២០ លីត្រដែលសរុបជាទឹកប្រាក់មានចំនួន ១៥.៤០០ ដុល្លារអាមេរិក ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ៕ដោយ៖ស តារា


ចែករំលែក៖