ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនកូនលោកស្មៀនឃុំស្វាយតាយានម្នាក់ជាមុខសញ្ញាជួញដូរនិង រក្សាទុកគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖សមត្ថកិច្ចនគរបាលខេត្តធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលត្រូវជាកូនស្មៀនឃុំស្វាយតាយានករណីជួញដូរ រក្សាទុកគ្រឿងញៀនខុសច្បាប់កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅចំណុច ភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះអ៊ុក ម៉ាលី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ និងដកហូតសម្ភារ:វត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន១កញ្ចប់និងទូរសព្ទ័ដៃ ០១ គ្រឿង។

ប្រភពបន្តថាកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍និងប៉ុស្តិ៍នគរបាលឃុំស្វាយតាយាន ធ្វើការបង្រ្កាបករណីជួញដូរ រក្សាទុកគ្រឿងញៀន

និងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលត្រូវជាកូនស្មៀនឃុំនិងដកហូតថ្នាំញៀន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាលយ័ជំនាញគ្រឿងញៀនខេត្ត កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមច្បាប់។ដោយ៖សុថាន


ចែករំលែក៖