ព័ត៌មានទាន់ហេតុការណ៍៖

ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងបរិក្ខារការិយាល័យ ជាអំណោយ លោក ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ជូនកងការពារព្រំដែនលេខ៥០៤ក្នុងឱកាសថ្ងៃកាន់បិណ្ឌ៦

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កុំព្យូទ័រយួដៃ០១គ្រឿង, ម៉ាស៊ីនព្រីន០១គ្រឿង, វិទ្យុទាក់ទងកាន់ដៃ ១០គ្រឿង, ភេសជ្ជៈ៥០កេស, នំ៥០ធុង ត្រូវបានប្រគល់ជូនដល់កងការពារព្រំដែនលេខ៥០៤ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ម្សិលមុិញ ដែលត្រូវ និងថ្ងៃកាន់បិណ្ឌទី៦ នៃឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ។

អំណោយទាំងនេះត្រូវបាន ឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស នាយសេនាធិការរង នាយការិយាល័យការពារព្រំដែនគោក តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងមានការចូលរួមដោយ ឧត្ដមសេនីយ៍ត្រី អូន សុខសិលា នាយសេនាធិការរង យោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពកងការពារព្រំដែនលេខ៥០៤ ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃ លិន។

ឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការកោតសរសើរ ពីសំណាក់ ឯកឧត្តម មេបញ្ជាកការកងទ័ពជើងគោក ចំពោះ ការអនុវត្តតួនាទីភារកិច្ចបានល្អ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ នៃនាយទាហានគ្រប់លំដាប់ថ្នាក់របស់អង្គភាព ដោយទប់ស្កាត់បានបទល្មើសឆ្លងដែនក្នុងទីតាំងទទួលខុសត្រូវរបស់ខ្លួន និងរក្សារបាន នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

ដោយ៖ សិលា


ចែករំលែក៖