ព័ត៌មានទាន់ហេតុការណ៍៖

បើកកិច្ចប្រជុំស្តីពី”ការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍

ចែករំលែក៖

ខេត្តកោះកុង៖ នៅថ្ងៃអង្គារទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ លោក នី ផល្លីន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំស្តីពី”ការជមំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណដល់លោក នី ផល្លី ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដើម្បីការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តកោះកុង។

ជាមួយគ្នានេះផងដែរ សូមភាគីពាក់ព័ន្ធ ចូលរួមសហការឱ្យបានល្អ ធ្វើយ៉ាងណាឱ្យបានសមស្រប ទៅតាមគោលការណ៍ណែនាំ និងលិខិតបទដ្ឋាននានា របស់ក្រសួង និងស្ថាប័ន ដែលធ្វើយ៉ាងណាជំរុញការលើកកម្ពស់គុណភាពសេវាទេសចរណ៍ក្នុងខេត្តរបស់យើងឱ្យបានល្អប្រសើរបន្ថែមទៀត៕

ដោយ៖ សិលា


ចែករំលែក៖