ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រំា ថ្កោលទោសបេក្ខភាពអនុប្រធានាធិបតីអាមេរិកថាជា «ភាពអាម៉ាស់»របស់អាមេរិក

ចែករំលែក៖

អន្តរជាតិ៖មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រ​នៅរដ្ឋ Carolina ភាគខាងជើង​ លោកត្រាំបាន​បញ្ជាក់ថា បេក្ខភាពអនុប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ​គឺលោកស្រី Kamala Harris ជា«អ្នកប្រមាថដល់ទឹកដីអាមេរិក»ប្រសិនបើលោកស្រីជាប់ឆ្នោតនោះ។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃទី៨ខែកញ្ញា លោកត្រាំ​បានប្រើពេលវេលាជាច្រើន​ដើម្បីវាយប្រហារទៅលើគូប្រជែងរបស់លោក គឺបេក្ខភាពប្រធានាធិបតី ចូ បៃឌិន និង​បេក្ខភាពអនុប្រធានាធិបតី លោកស្រី Kamala Harris ។
លោកត្រាំបានបញ្ជាក់ថា «មិនមានអ្នកណាចូលចិត្តលោកស្រី​នោះឡើយ ដូច្នេះលោកស្រី Kamala Harris មិនអាចក្លាយជាអនុប្រធានាធិបតី​បានឡើយ​ គឺជាភាពអាម៉ាស់ ប្រមាថដល់ទឹកដីអាមេរិក»។ ការលើកឡើងរបស់ លោកត្រាំ គឺជាការសងសឹកក្រោយលោកស្រី Kamala Harris រិះគន់យ៉ាងខ្លាំង​ពីវ៉ាក់សាំងកូវីដ​-១៩​ដែលលោកត្រាំគ្រោងអនុម័តដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋ។
កន្លងមក លោកស្រី​ Kamala Harris បានបង្ហាញការសង្ស័យ ទៅលើវ៉ាក់សាំង ដែលលោក​ត្រាំ បានលើកឡើង​។ លោកស្រី​បានបន្តទៀតថា គួរណាសតែមានវ៉ាក់សាំង​ គួរឲ្យទុកចិត្ត​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩។
ជាមួយគ្នានេះដែរ ​លោកស្រី​Kamala Harris ក៏បានថ្កោលទោសដល់ប្រធានាធិបតីដូណាល់ ត្រាំ ដែលបានបង្ហោះសារលើបណ្តាញសង្គម​ Twitter អំពាវនាវដល់ពលរដ្ឋឲ្យទៅបោះឆ្នោតជាលើកទីពីរ​ ដែលជារឿងមិនធ្លាប់កើតមាននៅលើទឹកដីអាមេរិកនោះឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖