ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខឆ្មក់បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្ម

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានបញ្ជាឲ្យលោកវរសេនីយ៍ទោ គួច សុភា អធិការរងទទួលផែនព្រហ្មទណ្ឌដឹកនាំកម្លាំងផ្ទាល់សហការជាមួយកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មីចុះបង្ក្រាបនិងឃាត់ខ្លួនក្រុមជនសង្ស័យជា
មុខសញ្ញាលួចកាច់កម៉ូតូយ៉ាងសកម្មនៅក្នុងខណ្ឌសែនសុខបាន២នាក់នៅក្នុងផ្ទះសំណាក់មួយកន្លែង។ ករណីចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងផ្ទះសំណាក់សេះសស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

លោកវរសេនីយ៍ទោ គួច សុភា អធិការរងខណ្ឌដែលដឹកនាំកម្លាំងចុះផ្ទាល់បានឲ្យដឹងថា មុនកើតហេតុជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាច់កម៉ូតូបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌសែនសុខអស់ជាច្រើនគ្រឿង ទើបលោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន២នាក់ដែលកំពុងតែដេកក្នុងផ្ទះសំណាក់យីហោសេះស ផ្លូវវេងស្រេងនោះតែម្តង។
ជនសង្ស័យទាំង២នាក់សមត្ថកិច្ចបានបញ្ជូនយកមកសាកសួរបណ្តោះអាសន្ន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖