ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងតំណាងលោកស្រី ហ៊ុន ម៉ាណា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលរថយន្តចល័ត១គ្រឿង ដែលបំពាក់សម្ភារៈបច្ចេកទេស១កំប្លេ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និង លោក វ៉ាន់ ឆារស៏ ជួន ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី តំណាងលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិការវិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលរថយន្តចល័ត១គ្រឿង ដែលបំពាក់សម្ភារៈបច្ចេកទេស១កំប្លេ មានកាមេរ៉ាចំនួន៨គ្រឿង ជាអំណោយរបស់ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ផ្តល់ជូនអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ។
សូមបញ្ជាក់ថា សម្ភារបរិក្ខាបច្ចេកទេសដែលប្រគល់ដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជាបន្តបន្ទាប់រួមមាន៖

*ទី១៖ ម៉ាស៊ីនបញ្ជូនរូបតាមប្រព័ន្ធ Optic ម៉ូដែល Model OPV10002 S-HD ចំនួន៤សម្រាប់ថ្មី ប្រគល់នៅថ្ងៃទី២៨ ខែ៣ ឆ្នាំ២០១៨។

*ទី២៖ ខ្សែកាប Optik ពីស្ថានីយ៍កណ្ដាល TVK ទៅកាន់ស្ថានីយទួលគោក២ខ្សែ សរុប 8000m និង Accessories បានភ្ជាប់ដំណើរការចាប់ពីដើមខែកក្កដា ឆ្នាំ២០១៨។

*ទី៣៖ Computer កាត់ត ប្រភេទ HD ថ្មី ចំនួន៥គ្រឿង បានប្រគល់ និងដាក់ដំណើរការហើយ កាលពីថ្ងៃទី១១ ខែ៦ ឆ្នាំ២០១៨។

*ទី៤៖ Camera Sony Model HXA-NX5R ចំនួន១០ សម្រាប់ជាមួយថ្ម Memory Wireless Microphone, Tripod, Soft Case បានប្រគល់ និងដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ២៩ ខែ៦ ឆ្នាំ២០១៨។

*ទី៥៖ ម៉ាស៊ីនផ្សាយ ROHDE & SCHWARZ កម្លាំង10KW ប្រគល់ និងដំឡើងដាក់ដំណើរការនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ រួចរាល់ហើយ

*ទី៦៖ បានជួសជុល និងសាងសង់សំណង់ថ្មីនៅស្ថានីយទួលគោករួមមាន៖ ជួសជុលអគារម៉ាស៊ីនផ្សាយជាន់ផ្ទាល់ដី និងសាងសង់បន្ថែមជាន់ខាងលើថ្មី ដែលមាន៣បន្ទប់, សាងសង់អគារដាក់សម្ភារ និងសម្រាប់ស្នាក់នៅរបស់បុគ្គលិកមួយកន្លែងមាន៥ បន្ទប់, ចាក់សាបក្នុងបរិវេនស្ថានីយ និងជួសជុលរបង

*ទី៧៖ ប្រគល់ Camera NX5R =8Sets, ក្រេន ១០ម៉ែត្រ=1Set, Toleprompter =1Set និងបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី២០ ខែ០៦ ឆ្នាំ២០១៩

*ទី៨៖ ប្រគល់រថយន្តថតចល័ត១គ្រឿង ដែលបំពាក់សម្ភារទេស១កំប្លេមាន៖ ប្រព័ន្ធបញ្ហារូបភាពដែលបំពាក់កាមេរ៉ាចំនួន ៨គ្រឿង ប្រព័ន្ធបញ្ហាសំឡេង ម៉ាស៊ីនទំនាក់ទំនង ម៉ាស៊ីនឡើងអក្សរ ម៉ាស៊ីនបញ្ហារូបភាពយឺតសម្រាប់កីឡា ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនភ្លើង ២៥/KVA ព្រមទាំងប្រព័ន្ធភ្លើង អូតូផងដែរ។ ហើយក្នុងនោះក៏បានទទួលបន្ថែម៖ ប្រគល់ Camera SONY HSC -10OR ចំនួន 3 Set ដើម្បីបំពាក់នៅក្នុងរថយន្តចល័តតូច និងបានប្រើប្រាស់ចាប់ពីចុងខែតុលា ឆ្នាំ២០១៩។

*ទី៩៖ ប្រគល់សម្ភារចល័ត 1Set ដែលមាន 6ch Switcher =1Set, Recorder 1Set, Wireless Intercom 1Set, Wireless Video transmitter 1Set។

*ទី១០៖ Camera Fix =Panasonic, GH5-Pro, Lens-zoom X5 1Set សម្ភារដូចរៀបរាប់ខាងលើទាំងអស់នេះ គឺជាជំនួយ ដែលសម្ដេចផ្ដល់ជូនទូរទស្សន៍ជាតិកម្ពុជា ចាប់ពីមុនដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨។
លោក ឃឹម វុទ្ធី និងមន្ត្រីក្រោមឱវាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ហ៊ុន ម៉ាណា ដែលតែងតែយកចិត្តទុកដាក់គាំទ្រដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់ពីវិស័យឯកជនធ្វើឱ្យស្ថានីយ៍ទូរទស្សនជាតិ បានវិវឌ្ឍន៍ចម្រើនទៅមុខជាបន្តបន្ទាប់ ទាន់សម័យកាលបច្ចេកវិទ្យាទំនើប ដើម្បីបម្រើប្រមុខរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសលើវិស័យផ្សព្វផ្សាយទូរទស្សន៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំចង្កូតនាវាកម្ពុជា ឱ្យរីកចម្រើនឥតឈប់ឈរស្ទើរគ្រប់វិស័យក្រោមដំបូលសុខសន្តិភាព ដែលមិនអាចខ្វះបាន និងជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាទាំងអស់គ្នា។
បន្ថែមពីនេះ លោក ឃឹម វុទ្ធី បានថ្លែងអណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែបានផ្តល់ការណែនាំដោយផ្ទាល់ ក៏ដូចជាតាមរយៈលោកជំទាវហ៊ុន ម៉ាណា ដើម្បីយ៉ាងណាឱ្យអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានភាពរីកចម្រើនឈានឆ្ពោះទៅមុខជានិច្ច៕

ប្រភព៖ ទទក


ចែករំលែក៖