ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនមនុស្ស២

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីសហការជាមួយនឹងកម្លាំងនគរបាលជំនាញខណ្ឌសែនសុខបានបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យ២នាក់និងចាប់យកវត្ថុតាងមួយចំនួន។
ករណីចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ទី១-ឈ្មោះ ហង្ស រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៣១០ ផ្លូវលេខ២០០០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២-ឈ្មោះ ទ្រមុច ស៊ីណូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្រោលគោ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពីឃាត់ខ្លួនពួកគេសមត្ថកិច្ចបានរកឃើញម្សៅក្រាមសថ្លា៨កូនថង់តូច , ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖