អន្តរជាតិ៖ លោក Christian Prudhomme ដែលអ្នកដឹកនាំព្រឹត្តិការណ៍ប្រណាំងកង់ Tour de France របស់ប្រទេសបារាំង ត្រូវបានគេរកឃើញថាមានវិជ្ជមាននៃវីរ៉ុស COVID-19 ប៉ុន្តែគ្រប់អ្នកជិះកង់ទាំងអស់មានភាពអវិជ្ជមាន ។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី បានអះអាងប្រាប់សារព័ត៌មាន CGTN យកមកចុះផ្សាយ នៅយប់ថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២០នេះ។
លោក Prudhomme បានលើកឡើងថា លោកត្រូវបានគេធ្វើតេស្តរកឃើញអវិជ្ជមាន ចំនួន៣ដងមុនពេលការប្រណាំងកង់នៅឆ្នាំនេះ ដែលបានចាប់ផ្តើមនៅថ្ងៃទី៦, ទី២០ និងទី២៧ ខែសីហាកន្លងទៅ ។ បច្ចុប្បន្ននេះលោកPrudhomme ត្រូវចាកចេញពីកម្មវិធីប្រកួត រយៈពេលមួយសប្តាហ៍ ដើម្បីរស់នៅដាច់ដោយឡែកពីគេ។
គួរបញ្ជាក់ថា លោក Prudhomme មានតួនាទីជាប្រធានអ្នករៀបចំកម្មវិធីមានន័យថា លោកបានចូលរួមនៅក្នុងព្រឹត្តិការណ៍សង្គម ដែលមានចំនួនមនុស្សចូលរួមច្រើន នៅអំឡុងពេលនៃការប្រកួត។ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោកបានអមដំណើរនាយករដ្ឋមន្ត្រីបារាំង លោកJean Castex នៅពេលដែលលោកនាយករដ្ឋមន្ត្រី អញ្ជើញមកទស្សនាការប្រណាំងកង់៕
ដោយ៖ស តារា