ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបាត់ដំបង ធ្វើអនាម័យសម្អាតបរិស្ថាន ក្នុងក្រុងបាត់ដំបង តាមដងស្ទឹងសង្កែត្រើយខាងលិច និងត្រើយ ខាងកើតស្ទឹង

ចែករំលែក៖

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង ធ្វើអនាម័យសម្អាតបរិស្ថានក្នុងក្រុងបាត់ដំបង តាមដងស្ទឹងសង្កែត្រើយខាងលិច និងត្រើយ ខាងកើតស្ទឹង ឬសួនសម្តេចក្រឡា ហោម ស ខេង ខាងកើតស្ទឹងសង្កែ និងសួនមាត់ស្ទឹង ខាងលិចស្ទឹងសង្កែ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងដឹកនាំកម្លាំងចុះសម្អាតដោយលោក ណុប ដារ៉ា អភិបាលរងខេត្ត និងមានការចូលរួមពីមន្ត្រីរាជការ ក្រុមយុវជនខេត្ត ក្រុងបាត់ដំបង មន្ត្រីតាមមន្ទីរអង្គភាពក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមនឹងប្រជាពលរដ្ឋចូលរួមផងដែរ ។

សូមបញ្ជាក់ថា ការធ្វើអនាម័យសម្អាតបរិស្ថានក្នុងក្រុងបាត់ដំបង តាមដងស្ទឹងសង្កែត្រើយខាងលិច និងត្រើយ ខាងកើតស្ទឹង ឬសួនសម្តេចក្រឡា ហោម ស ខេង ខាងកើតស្ទឹងសង្កែ និងសួនមាត់ស្ទឹង ខាងលិចស្ទឹងសង្កែ នេះ គឺក្នុងគោលដៅបំបាត់ឱ្យខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់​ផ្សេងៗ ដើម្បី​កែ​លម្អ​គុណភាព​បរិស្ថាន ប្រែក្លាយទីតាំងនេះ ឱ្យមានបរិស្ថានល្អ មានសោភ័ណភាព មានផាសុខភាព សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ៕

ដោយ៖ សិលា


ចែករំលែក៖