ព័ត៌មានទាន់ហេតុការណ៍៖

ទូតកម្ពុជានៅជប៉ុន៖ ការរីករាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុនអាកាសចរណ៍ ALL NIPPON AIRWAYS (ANA) បានផ្អាកជើងហោះហើរណារីតា-ភ្នំពេញ-ណារីតា រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុនអាកាសចរណ៍ ALL NIPPON AIRWAYS (ANA) បានផ្អាកជើងហោះហើរណារីតា-ភ្នំពេញ-ណារីតា រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីជូនដំណឹង នៅថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ តូក្យូ, ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បញ្ជាក់បន្តថា៖ ក្រុមហ៊ុននឹងប្រកាសអំពីការហោះហើរឡើងវិញនៅពេលសមស្រប ។ ស្ថានទូតសូមបងប្អូនមេត្តាជួយផ្សព្វផ្សាយបន្ត និងសូមជូនពរបងប្អូនទាំងអស់មានសុខភាពល្អ ចៀសផុតពីការឆ្លងវីរុសកូវីដ-១៩ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖