ព័ត៌មានទាន់ហេតុការណ៍៖

កម្មករកម្មការិនីជាង៣០០០នាក់បានតវ៉ាបិទ​ផ្លូវលេខ២១៧(ចំការដូង)នៅមុខរោងចក្រ​ វ៉ាយ​&ដាប់បែលយូ​ ហ្គាមែន​ ដេីម្បីស្នេីសុំឈប់សម្រាកថ្ងៃបុណ្យភ្ជុំបិណ្ឌចំនួន៥ថ្ងៃ

ចែករំលែក៖

ភ្នំពេញ​ ៖ នៅព្រឹកថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ​២០២០នេះ​ បន្ទាប់ពីមានបងប្អូនកម្មករកម្មការិនី​ ជាង៣០០០នាក់នាំគ្នាតវ៉ាបិទផ្លូវ​លេខ២១៧​ (ផ្លូវចំការដូង)​ ទល់មុខរោងចក្រ​ វ៉ាយ​ &​ ដាប់បែលយូ​ ហ្គាមេន​ ស្ថិតក្នុងភូមិព្រែកជ្រៃ​ សង្កាត់ស្ពានថ្ម​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ប្រធានផ្នែករដ្ឋបាលក្រុមហ៊ុន​ ក៏បានសម្រេចតាមសំណេីរបស់តំណាងកម្មករនិងតំណាងសហជីព​ ,កម្មករនិយោជិត​ ដេីម្បីសម្រួលឲ្យចូលធ្វេីការវិញ​ ។ 

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន​ វ៉ាយ​ &​ដាប់បែលយូ​ ហ្គាមេន​ បាន​រៀបរាប់ដូចខាងក្រោម​៖ នៅចំពោះមុខ​ ថ្ងៃទី​ ១៦,១៧,១៨​ ខែកញ្ញា​ ឆ្នាំ​ ២០២០​ ជាថ្ងៃបុណ្យភ្ជុំបិណ្ឌហេីយត្រូវឈប់សម្រាកចំនួន៣ថ្ងៃ​ ប៉ុន្តែតាមសំណូមពររបស់តំណាងកម្មករ តំណាងសហជីពនិងកម្មករនិយោជិតទៅលេីស្ថានភាពនៃចង្វាក់ផលិតកម្មជាក់ស្តែងផងនោះ​ ក្រុមហ៊ុនបានធ្វេីការសម្រេចអនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់ឈប់សម្រាកនៅថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២០នេះ​ ដូចតាមកាលបរិច្ឆេទ​គឺ៖

ទី១​-ត្រូវបានឈប់សម្រាកចាប់ពីថ្ងៃទី​ ១៤ដល់ថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០២០​ មានរយៈពេល៧ថ្ងៃ​(ដោយរាប់បញ្ជូលទាំងថ្ងៃអាទិត្យ​)​ ។

ទី២​-ចំពោះថ្ងៃទី១៤,១៥និង១៩​ ខែកញ្ញា​ ឆ្នាំ​២០២០​ ត្រូវបានដោះដូរជាមួយនឹងដំណាច់ឆ្នាំ​ របស់កម្មករនិយោជិតដែលនៅសល់​ ។

ទី៣​ -កម្មករនិយោជិតទាំងអស់ត្រូវត្រឡប់មកបម្រេីការងារជាធម្មតាវិញនៅថ្ងៃចន្ទ​ ទី២១​ ខែកញ្ញា​ ឆ្នាំ​ ២០២០ជាកំហិត​។ 

    ក្រោយពីរដ្ឋបាលក្រុមហ៊ុនបានអានសេចក្តីជូនដំណឹងរួច​ រួមទាំងមានការសម្របសម្រួលពីអាជ្ញាធរខណ្ឌដង្កោផងនោះ​ កម្មករកម្មការិនីបានយល់ព្រមតាមការសម្រេចរបស់ក្រុមហ៊ុន​ និងបានបេីកផ្លូវជូនបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរជាធម្មតាវិញ​ ៕

ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖