ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋធានីតូក្យូ​របស់ជប៉ុន បន្ធូបន្ថយការប្រកាសអាសន្នពីការឆ្លងកូវីដ​-១៩

ចែករំលែក៖

ទីក្រុងតូក្យូ​ប្រទេសជប៉ុន បានសម្រេច បន្ថយការប្រកាសអាសន្នមួយកម្រិត​ពាក់ព័ន្ធការឆ្លងកូវីដ​-១៩ ក្រោយរក្សាការប្រកាសអាសន្នកម្រិតខ្ពស់បំផុតរយៈពេល​២ខែកន្លងមក​។
សារព័ត៌មានTTXVN បានផ្សាយថា នៅថ្ងៃទី​១០ខែកញ្ញា​ មន្ត្រីជប៉ុន បានសម្រេច​បន្ថយការរឹតត្បិត​ស្របទៅតាមក្រុមប្រឹក្សាសុខាភិបាល បានវាយតម្លៃពី​ស្ថានភាពកូវីដ​-១៩ ។

អភិបាលទីក្រុងតូក្យូ​លោក Yuriko Koike បានប្រកាសថា ទីក្រុងតូក្យូ​មានគម្រោង លុបច្បាប់បម្រាម ដល់ ក្លិប​រាត្រី ខារ៉ាអូខេ …ចាប់ពីថ្ងៃទី ១៥ខែកញ្ញា​។
តាមតួលេខថ្មីបំផុត​បង្ហាញឲ្យឃើញថាក្នុងរយៈពេល ៧ថ្ងៃកន្លងមក ចំនួនអ្នកឆ្លងកូវីដ​-១៩ ជាមធ្យម នៅក្នុងទីក្រុងតូក្យូ​ក្នុងពេលមួយថ្ងៃ​មាន​១៤៩នាក់ គឺថយចុះ​​ពី​១៨៣នាក់​ ក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន។ បច្ចុប្បន្ន ទីក្រុងតូក្យូមានករណីឆ្លងកូវីដ-​១៩​សរុប​២២.៤៤៤នាក់។
ករណីឆ្លងកូវីដ-​១៩ ក្នុងប្រទេសជប៉ុនមាន មានការថយចុះជាបន្តបន្ទាប់​​ ប៉ុន្តែរដ្ឋាភិបាល​ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ខ្លាចមានករណីឆ្លងជាថ្មីកើតឡើង​។
នៅទូទាំងប្រទេសជប៉ុន មានចំនួនអ្នកឆ្លងសរុប​ ៧២.៧២៦ នាក់ និងស្លាប់​១៣៩៣នាក់ ។

ជប៉ុនស្ថិតនៅលេខរៀងទី​៤៥ ជាប្រទេសដែលមានចំនួនអ្នកឆ្លងកូវីដ​-១៩ច្រើនជាងគេ​។ បច្ចុប្បន្ននៅលើពិភពលោក មានអ្នកឆ្លងសរុបជាង២៨លាននាក់ហើយ​៕

ដោយ៖ធី រីណា


ចែករំលែក៖