ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីធ្វើសមយុទ្ធកម្លាំងទាហានអាកាសជាមួយ​​៦ប្រទេស ដោយមានយន្តហោះជាង​៦០គ្រឿងចូលរួម​

ចែករំលែក៖

រុស្ស៊ីបានធ្វើសមយុទ្ធកម្លាំងទាហានអាកាសជាមួយ​៦ប្រទេស ស្ថិតនៅក្នុងសហគមន៍(ប្រទេសទទួលបានឯករាជ្យចេញពីសហភាពសូវៀត)។ ការធ្វើសមយុទ្ធនោះ គឺធ្វើឡើងនៅលើដែនអាកាសទាំង​៧ប្រទេស ដោយមានយន្តហោះចម្បាំង​៦០គ្រឿង​ចូលរួម​។
ការធ្វើសមយុទ្ធ​នៅថ្ងៃទី​១១ខែកញ្ញា​ គឺជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតនៅលើដែនអាកាស​ ក្នុងគោលដៅ​ការពាររួមជាទ្រង់ទ្រាយធំ​ សម្រាប់ប្រទេសឯករាជ្យចេញពីអតីតសហភាពសូវៀត។
ក្រៅពីនេះ នៅមានទីបញ្ជាការ​ជួរមុខ ១៣០កន្លែង​នៅក្នុងប្រទេសរុស្ស៊ី Armenia, Belarus, Kazakhstan, Kyrgyzstan, Tajikistan និងUzbekistan ចូលរួម​ដើម្បីទប់ស្កាត់ពេល​មានសត្រូវវាយប្រហារ ។ ជាមួយគ្នានេះដែរ ​ក៏មានយន្តហោះដល់ទៅ​៦០ គ្រឿង​ចូលរួម ដែលមានយន្តហោះប្រភេទ ដូចជា Su-27, MiG-29, MiG-31, Yak-130 និងយន្តហោះ​ទម្លាក់គ្រាប់​បែកSu-24, Su-34។ ក្រៅពីនេះនៅមានឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ប្រភេទ Ka-27 និង Mi-8 ។
តាមការលើកឡើងរបស់ក្រសួងការពារជាតិ​រុស្ស៊ី ការធ្វើសមយុទ្ធ​គឺដើម្បីទប់ស្កាត់ការវាយប្រហារ ក៏ដូចជាការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសទប់ស្កាត់​រាល់ការវាយប្រហារ ក៏ដូចជាការប្រើប្រាស់ដែនអាកាសរួម​៕ដោយ៖ធី រីណា


ចែករំលែក៖