ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងទ័ពជើងគោក ផ្តល់សម្ភារសំណង់ជូន បញ្ជាការដ្ឋានរថក្រោះ ដើម្បីពង្រីកការសាងសង់ហេដ្ឋារចនាសម្ព័នអង្គភាព

ចែករំលែក៖

ភ្នំពេញ៖ ស៊ីម៉ងត៍ ចំនួន៥០តោន, ដែកគ្រប់ប្រភេទ ចំនួន១០តោន, ស័ង្កសី ចំនួន២,០០០សន្លឹក, ឥដ្ឋប្រហោង ចំនួន៥០,០០០ដុំ, រួមទាំងម៉ាស៊ីនបញ្ចាំងស្លាយ និងអេក្រង់ ចំនួន៥គ្រឿង ត្រូវបាន លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោគ ផ្តល់ជូន បញ្ជាការដ្ឋានរថក្រោះ ដើម្បីបម្រើដល់ការសាងសង់ហេដ្ឋារចនាសម្ព័នរបស់អង្គភាព។

ពិធីប្រគល់-ទទួល ត្រូវបានប្រារពធ្វើ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ដែលមានការអញ្ជើញចូលរួមដោយ ឧត្តមសេនីយ៍ត្រី អឹម សុឃឿន មេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក និងវរសេនីយ៍ទោ ចោម ថារស់ ជំនួយការ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហានមួយចំនួនផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖