ព័ត៌មានទាន់ហេតុការណ៍៖

ស៊ិចស៊ីមិនណយ រចនា រ៉ាវាឌី បង្អួតល្វែងក្រោយ យ៉ាងទាក់ទាញ និងសមរម្យតើ

ចែករំលែក៖

ភ្នំពេញ៖ ភាពស្រស់ស្អាតកាន់តែទាក់ទាញក្រសែភ្នែក ជាមួយនឹងភាពជោគជ័យ គឺប៉ុន្មានឆ្នាំចុងក្រោយនេះ កញ្ញា រចនា រ៉ាវាឌី  កាន់តែជោគជ័យលើវិថីសិល្បៈ ហើយការងារសិល្បៈក៏មានភាពមមាញឹកជាងមុនទៀតផង។ ក្រៅពីភាពជោគជ័យ តារាស្រីរូបនេះ មានទាំងសមត្ថភាព និងរូបសម្រស់ស្រស់ស្អាតខ្លាំង មិនថាមុខមាត់ ឬរូបរាងនោះទេ។ ទោះបង្ហាញនូវរូបភាពសិចសុី គ្រាន់តែជាភាពសាមញ្ញសមរម្យតើ។ 

សូមបញ្ជាក់ថា៖ មួយរយៈចុងក្រោយនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាព កញ្ញា រចនា រ៉ាវាឌី កាន់តែធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍លើជីវិតឯកជនរបស់នាងជានិច្ច។

ថ្មីៗនេះ តារារូបនេះ តែងតែមានដំណើរកម្សាន្តជាញឹកញាប់ផងដែរ ជាពិសេស រាល់ពេលដើរលេង នាងក៏និយមតែងខ្លួនក្នុងឈុតស៊ិចស៊ី មើលទៅលេចធ្លោតែម្ដង។

តួយ៉ាង ថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ បានបង្ហោះរូបពេលទៅកម្សាន្ត ធ្វើឲ្យអ្នកគាំទ្រមើលសឹងតែមិនដាក់ភ្នែកគ្រប់គ្នាទៅហើយ ដោយសារសម្លៀកបំពាក់ដែលនាងបានស្លៀកឈុតមានពណ៌ជម្រុះ និងបញ្ចេញសាច់ខ្នង មើលទៅមានភាពទាក់ទាញខ្លាំងតែម្ដង។

លើសពីនេះទៅទៀត រូបភាពទាំងនោះ បានបង្ហាញឲ្យឃើញថា រូបសម្រស់របស់នាងពិតជាស្រស់សោភា លេចធ្លោខ្លាំង ជាពិសេសហ្វេនៗឃើញហើយចាំអារម្មណ៍សរសើរគ្រប់គ្នាតែម្តង។

ជីវិតមនុស្សម្នាក់ៗត្រូវការឱ្យខ្លួនមានសេរីភាព ភាពទាន់សម័យ ហុឺហា តែមិនភ្លេចទេនូវភាពទន់ភ្លន់ជានារីខ្មែរ ចុះកញ្ញា បានបង្ហាញនូវសម្រស់ឆើតឆាយបន្តិច ខុសដែរមែន។ នាងពិតជាមានសម្រស់គួរឱ្យសសើរ ជាមួយការខិតខំក្នុងអាជីព៕

ដោយ៖ សិលា


ចែករំលែក៖