ព័ត៌មានទាន់ហេតុការណ៍៖

Barcelona កំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានក្លិបថ្មី

ចែករំលែក៖

Barcelona នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានក្លិបនៅថ្ងៃទី២០ និងថ្ងៃទី២១ ខែមីនា ឆ្នាំក្រោយ។ លោក Josep Maria Bartomeu ដែលមិនមានសមត្ថភាពឈរឈ្មោះបោះឆ្នោតឡើងវិញបន្ទាប់ពីចំណាយពេល២អាណត្តិជាប់គ្នានៅក្នុងការិយាល័យក្លិបបានបញ្ជាក់ថាក្លិបនឹងរៀបចំការបោះឆ្នោតនៅចន្លោះខែមករា និងចុងខែមីនាបន្ទាប់ពីបដិសេធការអំពាវនាវឱ្យមានការបោះឆ្នោតក្នុងឆ្នាំនេះ។

ក្លិបយក្សនៅអេស្ប៉ាញមួយនេះបានប្រកាសថា ការបោះឆ្នោតនឹងត្រូវបានធ្វើឡើងនៅទីតាំងផ្សេងនៅជុំវិញទឹកដី ហើយការបោះឆ្នោតតាមប្រៃសណីយនឹងត្រូវបានអនុញ្ញាតដោយសារតែហានិភ័យដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ធ្វើឲ្យសមាជិកដែលមានសិទ្ធិបោះឆ្នោតមិនអាចមកប្រជុំគ្នានៅទីកន្លែងតែមួយបាន

ទោះបីជាលោក Josep Maria Bartomeu នឹងត្រូវចូលកាន់តំណែងរហូតដល់ឆ្នាំក្រោយក៏ដោយក៏លោក Bartomeu ផ្ទាល់ និងក្រុមប្រឹក្សាភិបាលកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃចលនាមួយដែលគាំទ្របេក្ខជនផ្សេង ចលនាដែលមានឈ្មោះថា Mes que una Mocioមានការគាំទ្រពីបេក្ខជនប្រធានក្លិបមានលោក Victor Font, Jordi Farreនិងលោក Lluis Fernandez-Ala ជាដើម។

យោងតាមសារព័ត៌មានអេស្ប៉ាញ ​​Marca បានឲ្យដឹងថា ចលនានេះបានប្រមូលហត្ថលេខាចំនួន៧.៥០០ គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ហើយតម្រូវឱ្យមានសមាជិក១៥ភាគរយនៃសមាជិកដែលបានចុះឈ្មោះបោះឆ្នោត ឬលើសពី១៦.៥០០នាក់ ដែលត្រូវទាមទារឲ្យហត្ថលេខាគាំទ្រពួកគេនៅថ្ងៃទី១៧ ខែកញ្ញាដើម្បីបង្ខំឲ្យចលនាឈានដល់ដំណាក់កាលបន្ទាប់ និងជោគជ័យ

ក្រុមប្រឹក្សាភិបាលរបស់លោក Bartomeu និងក្លិប Barcelona បានធ្វើការរិះគន់យ៉ាងខ្លាំងដោយសារតែការធ្លាក់ចុះទម្រង់លេងរបស់ក្រុមនៅលើទីលានដែលរដូវកាល ២០១៩-២០២០ មិនបានទទួលពានរង្វាន់មួយសោះ ហើយបានបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៨-២ នៃក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយដោយចាញ់ក្រុម Bayern Munich

នៅទីនោះក៏បានធ្វើឱ្យមានការខកចិត្តជាមួយប្រធានក្រុមកីឡាករ Lionel Messi ដែលបានព្យាយាមចង់ចាកចេញពីក្លិ ប៉ុន្តែទីបំផុតបានយល់ព្រមចំណាយពេលយ៉ាងហោចណាស់មួយឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅឯ Camp Nou ខណៈអ្នកគាំទ្របានប្រមូលផ្តុំគ្នានៅខាងក្រៅពហុកីឡដ្ឋានដើម្បីតវ៉ាប្រឆាំងនឹងប្រធានក្លិប ៕ដោយ៖ភារៈ


ចែករំលែក៖