ក្លិបយក្ស Paris Saint-Germain បានពង្រឹងខ្សែបម្រើស្តាំជាមួយនឹងការមកដល់របស់កីឡាករ Alessandro Florenzi មកពី Roma ក្នុងលក្ខខណ្ឌខ្ចីជើង។ កីឡាករសញ្ជាតិអុីតាលីរូបនេះបានចូលរួមក្នុងកិច្ចព្រមព្រៀងខ្ចីជើងរយៈពេល១រដូវជាមួយនឹងជម្រើសក្នុងការទិញផ្តាច់។
យោងតាមរបាយការណ៍ PSG បានបង់ថ្លៃឲ្យ Roma ចំនួន១លានអឺរ៉ូសម្រាប់ប្រាក់ Florenzi ខណៈដែលជម្រើសក្នុងការទិញរបស់ពួកគេត្រូវបានគេរាយការណ៍ថាមានតម្លៃ៩លានអឺរ៉ូ។
Florenzi បានចូលរួមជាមួយក្លិប Valencia ក្នុងការខ្ចីជើងសម្រាប់ពាក់កណ្តាលទីពីរនៃរដូវកាលមុនដែលក្នុងអំឡុងពេលនោះគាត់បានបង្ហាញខ្លួនចំនួន១៤ដងសម្រាប់ក្លិប Los Che ដែលខ្ចីជើងបន្តទៀត ៕ដោយ៖ភារៈ